Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ខេត្តត្បូងឃ្មុំទាំងអស់ និងគ្រូបង្វឹក ឲ្យខិតខំបន្ថែមទៀត ក្នុងការហ្វឹកហាត់ ឲ្យក្លាយខ្លួនទៅជាកីឡាករល្អ មានជំនាញយ៉ាងពិតប្រាកដ

  • Print

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល លើកទឹកចិត្ត ដល់ក្រុមកីឡា បាល់ទាត់ ខេត្តត្បូងឃ្មុំ ដែលបាននាំយក ពានរង្វាន់លេខ១ នៃពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ បង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងលើកទឹកចិត្ត ដល់ក្រុមកីឡាករ បាល់ទាត់ទាំងអស់ និងគ្រូបង្វឹក ឲ្យខិតខំបន្ថែមទៀត ក្នុងការហ្វឹកហាត់ ឲ្យក្លាយខ្លួនទៅ ជាកីឡាករល្អ មានជំនាញ យ៉ាងពិតប្រាកដ និងមានសុខភាព រឹងមាំផងដែរ ។

ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តរបស់ យើងត្រូវបានពង្រឹង និងពងី្រក គឺយើងមានកីឡាករពោរពេញ ទៅដោយចិត្ត អង់អាចក្លាហាន ស្វាហាប់សក្តិសម ជាពលរដ្ឋដ៏ឆ្នើម នៃមាតុភូមិ ឃុំ ស្រុក មានទីលាន សម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ ។

ឯកឧត្តមបណ្ឌិត បន្តថា ៖ ខេត្តត្បូងឃ្មុំ បានក្លាយជា ខេត្តកូនពៅ ដែលបានលើកពាន សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ដោយរក្សាកំណត់ ត្រាឈ្នះគ្រប់ប្រកួត តាំងពីវគ្គជម្រុះ ក្នុងពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ មិនសម្គាល់ពាក្យ ចាញ់ម្ដងឡើយ នេះសបញ្ជាក់ អោយឃើញពីសមត្ថភាព របស់ក្រុមកីឡាករយើង សាកសមជា កីឡាករឆ្នើមពិតៗ ដើម្បីលើកមុខមាត់ ជូនខេត្តរបស់យើងឲ្យកាន់ តែខ្លាំងក្លាជាងនេះថែមទៀត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងការ កោតសរសើរចំពោះ គណៈកម្មការកីឡា និងក្រុមកីឡាករ ក្នុងការចូលរួមសាមគ្គី ក្នុងការប្រកួតរួមគ្នា និងគោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេស នៃការប្រកួត ដោយឈរលើស្មារតី ស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពី ការឈ្នះចាញ់ឡើយ និងសូមបន្តសកម្មភាព ដ៏ល្អបែបនេះ ជាបន្តទៀត ដើម្បីរួមគ្នាជួយលើក ស្ទួយកីឡាក្នុងខេត្ត ឲ្យកាន់ផុសផុលជាងនេះ ដែលជាផ្នែកមួយជួយបណ្តុះ ធនធានកីឡាករ សម្រាប់ក្រុមជម្រើសថ្នាក់ខេត្ត យើងផងដែរ ។

ចប់ប្រសាសន៍ សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភ ខោ អាវ សំភារៈកីឡា និងថវិការផ្ទាល់ខ្លួនចំនួន ៩លានរៀលផងដែរ ។

សូមបញ្ជាក់ថា ៖ សម្រាប់ក្រុមទទួលបានជ័យលាភីពីលេខ១ ដល់លេខ៣ ពោលគឺមាន ខេត្តត្បូងឃ្មុំ សៀមរាប និងរតនគិរី សុទ្ធតែទទួលបានកៅអី ចូលរួមប្រកួតពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឬវគ្គ ១៦ក្រុមចុងក្រោយ ជាមួយក្រុមសមាជិក លីគកំពូលកម្ពុជា នាពេលឆាប់ៗខាងមុខ ៕