Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ៖ បើពលរដ្ឋស្រលាញ់ខេត្តត្បូងឃ្មុំពិត ត្រូវរួមគ្នាស្រលាញ់លើកកម្ពស់ អនាម័យបរិស្ថាន ព្រោះបរិស្ថានស្អាតផ្តើមចេញពីយើងគ្រប់ៗគ្នា!!

  • Print

(ត្បូងឃ្មុំ)៖ ឆ្នាំនេះ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥មិថុនា ក្រោម ប្រធានបទ <<រួមគ្នាទប់ស្កាត់ការបំពុលខ្យល់>> ដែលធ្វើឡើងនាថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩នេះ នៅ វិទ្យាល័យ ហ៊ុនសែន ពញាក្រែក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត សសយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ក្រោមការរៀបចំដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ។

ថ្លែងនាឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា បើពលរដ្ឋស្រលាញ់ខេត្តត្បូងឃ្មុំពិត ត្រូវរួមគ្នាស្រលាញ់លើកកម្ពស់ អនាម័យបរិស្ថាន ព្រោះបរិស្ថានស្អាតផ្តើមចេញពីយើងគ្រប់ៗគ្នា តាំងពីទីក្រុង រហូតដល់ជនបទ គឺត្រូវមានទំនួលខុសត្រូវស្មើៗគ្នា លើបញ្ហាបរិស្ថាននេះ។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្សារភ្ជាប់នូវជំហរ រក្សាការពារ និងអភិរក្សធនធានធម្មជាតិយ៉ាងផុសផុល។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានប្រសាសន៍លើកឡើងផងដែរថា កន្លងមកអាជ្ញាធរបានយកចិត្តទុកដាក់ខ្លាំង ក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីលើកកម្ពស់ វិស័យបរិស្ថាន ដោយបានរួមសហការជាមួយមន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងខេត្ត ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុដំណើរការ ដើម្បីទទួលបានជោគជ័យ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរបរិស្ថានខេត្ត ពិសេសអាជ្ញារធរ និងមន្ត្រីរាជការនៃខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋ យុវជនសសយក សិស្សនិស្សិតជុំវិញខេត្ត ដែលតែងតែផ្តល់ការគាំទ្រដល់គ្រប់ចលនាបរិស្ថានក្នុងខេត្ត ព្រមទាំងសាទរ ជាមួយនឹងពាក្យស្លោក នៃទិវារបរិស្ថាន ឆ្នាំ២០១៩នេះ <<រួមគ្នាទប់ស្កាត់ការបំពុលខ្យល់>> ។

លោក ហ៊ួរ ពិសិដ្ឋ ប្រធានមន្ទីរ បរិស្ថានខេត្តត្បូងឃ្មុំ បាន ឱ្យដឹងថា គោលបំណងនៃទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនានេះ ក្នុងន័យលើកកម្ពស់ ការយល់ដឹង សាធារណៈ និងរួមគ្នាទប់ស្កាត់ការបំពុលខ្យល់និងការ ប្រើប្រាស់ធនធានធម្មជាតិ។

លោក បន្ថែមថា ការបំពុលខ្យល់ កើតចេញពី កត្តាមនុស្ស កត្តាបាតុភូតធម្មជាតិ ការបញ្ចេញផ្សែងនិង កាកសំណល់ ចេញពី រោងចក្រ ការ បញ្ចេញផ្សែងពី គ្រឿងយន្តគ្រប់ប្រភេទ ការដុតសម្រាម ភ្លើងឆេះព្រៃ ព្យុះខ្យល់ ។ល។

ក្នងនោះដើម្បីជម្រុញ ឲ្យចលនានៃការ ប្រារព្ធទិវា នេះ ប្រព្រឹត្តទៅ បានយ៉ាង ផុសផុល ប្រកបដោយផ្លែផ្កា មន្ទីរបរិស្ថាន ស្នើឲ្យមានការសហការ ចូលរួមពី មន្ទីរពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល សហគមន៍ និងដៃគូអភិវឌ្ឍន៍ ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ក្នុងទិវានោះដែរ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងដែរថា ក្នុងពេលថ្មីៗកន្លងទៅនេះ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត រដ្ឋបាលស្រុកពញាក្រែក បានធ្វើអនាម័យ បោសសំរាម តាមដងផ្លូវ សាធារណៈ លាង ផ្លូវ ស្តារលូ ដាក់ធុងសំរាម ដាក់ប៉ាណូជាច្រើនកន្លែង ព្រោះ យើងចង់ធ្វើឲ្យ សម្រេចគោលដៅ ទីក្រុងស្អាត។ ក្នុងទិវារនោះ ក៍មានការដាំកូនឈើ ដើម្បីលើកកម្ពស់បរិស្ថានបៃតង បង្កើតខ្យល់បរិសុទ្ធ និងបង្កើនសោភ័ណភាពនៃទីប្រជុំក្នុងខេត្តផងដែរ៕