Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វគ្គបំប៉នលើកាងារអប់រំចិត្តសាស្ត្រនយោបាយ និងសភាពការណ៍វិវត្តន៍ថ្មីៗឆមាសទី១ ឆ្នាំ២០១៩ ដល់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

  • Print

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង តំណាងនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ចុះផ្សព្វផ្សាយ កាងារអប់រំចិត្ត សាស្ត្រនយោបាយ និងសភាពការណ៍ វិវត្តន៍ថ្មីៗ ឆមាសទី១ ឆ្នាំ២០១៩ ដល់កងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំ ប្រមាណ១១០នាក់ ។

ក្នុងនោះមាន ការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកង រាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយ សេនាធិការ កងរាជ អាវុធហត្ថខេត្ត ព្រមទាំងមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ នាយ-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងខេត្តត្បូងឃ្មុំ ។

ក្នុងឳកាសនោះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានឡើងបង្ហាញ ពាក់ព័ន្ធនឹង លក្ខណៈភូមិសាស្ត្រ សភាពការណ៍ ទូទៅក្នុងខេត្ត និងការងារដែល កងរាជអាវុធហត្ថ ខិតខំសម្រេចបាន និងទិសដៅបន្ទាប់ ដែលត្រូវអនុវត្ត សំដៅធ្វើយ៉ាងណា ធានាអោយបាន នូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទូទាំងខេត្ត ពិសេសបង្ការ និងបង្ក្រាបរាល់ បទល្មើសនានា និងរាល់សកម្មភាព បង្កចលាចលនានា ធ្វើអោយអសន្តិសុខ នៅក្នងមូលដ្ឋាន ទឹកដីខេត្តត្បូងឃ្មុំ ដែលក្រោម ការចង្អុលបង្ហាញ ពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ។

មានប្រសាសន៍ ក្នុងវគ្គបំប៉ននោះ លោកឧត្តម សេនីយ៍ឯក ប្រាក់ សិទ្ធ បានលើក បង្ហាញប្រាប់ ទាំងយុទ្ធសាស្ត្រ វិធីសាស្ត្រ និងចិត្តសាស្ត្រ ក្នុងការអនុវត្ត ការងារប្រកប ដោយភាពវ័យឆ្លាត ពិសេសរាល់ការ ចុះប្រតិបត្តិការងារ ។ លោក មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក៍បានលើកបង្ហាញ ពាក់ព័ន្ធនឹង សភាពការថ្មីៗទាំងក្នុង និងក្រៅប្រទេស ពាក់ព័ន្ធល្បិច កលនយោបាយអន្តរជាតិ របស់សហរដ្ឋអាមេរិច ដែលពាក់ស្រោម មុខមនុស្សធម៍ ក្រោមរូបភាព ជួយសង្គ្រោះ តែញុះញ៉ុងអោយ ប្រទេសនានាឈ្លោះគ្នា ដើម្បីធ្លាក់ចូលមនោគមន៍ វិជ្ជារបស់ខ្លួន ក្នុងការចរាចរ នូវសភាវុធ ដែលខ្លួនផលិត យ៉ាងច្រើនលើសលុបនោះ ។

លោក បញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី កម្ពុជាមិនបានចុះញ៉ម នូវទង្វើរដល់អាក្រក់ របស់អាមេរិចនោះដែរ ក្រោមការដឹកនាំ ដ៍ឈ្លាសវៃពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាំប្រទសចេញពីភ្នក់ភ្លើង សង្គ្រាម ធ្វើអោយប្រទេស មានសុខសន្តិភាព ស្ថេរភាពនយោបាយ ទោះបីបច្ចុប្បន្ននេះ កម្ពុជាទទួលរងព្យុះភ្លៀង ពីប្រទេសមហាអំណាច អាមេរិចនោះក្តី ជាពិសេសក្រោម បទបញ្ជារដ៍ម៉ឺងម៉ាត់ ពីសំណាក់នាយនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដែលកងកម្លាំងអាវុធ ហត្ថទូទាំងប្រទេស ត្រៀមជាស្រេច ក្នុងការការពារ បូរណភាពទឹកដី នៃកម្ពុជា។ លោកឧត្តម សេនីយ៍ឯក ប្រាក់ សិទ្ធ ក៍បានផ្តាំផ្ញើ រដល់កងកម្លាំងកងរាជអាវុធហត្ថ ទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ បន្តសាមគ្គីគ្នា រួមគ្នា អនុវត្តន៍តាមបទបញ្ជារ អោយបានម៉ឺងម៉ាត់ ប្រកបដោយ ភាពឈ្លៀសវៃ ដើម្បីធានាអោយ បានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ៕