Social Network

ថ្នាក់ដឹកនាំមន្ទីរព័ត៍មានខេត្តត្បូងឃ្មុំ ប្រគល់សម្ភារៈបន្ថែមទៀត តាមការិយាល័យ ដើម្បីបំពេញតម្រូវការការងារ!!

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ស សុីណា ប្រធានមន្ទីរ លោក វ៉ន ថន និងលោក ធិន សុីថាច អនុប្រធានមន្ទីរ ព័ត៍មានខេត្តត្បូងឃ្មុំ បានប្រគល់សម្ភារៈ ចាំបាច់បន្ថែមទៀត តាមការិយាល័យ ដើម្បីបំពេញ តម្រូវការការងារ ដែលជាសម្ភារៈ ចាំបាច់បំផុត ដើម្បីផ្គត់ផ្គង់ព័ត៍មាន ដល់អ្នកស្តាប់ អ្នកអាន និងទស្សនា គ្រប់មជ្ឍដ្ឋាន នៅក្នុងខេត្ត ទូទាំងប្រទេស ក៍ដូចជាសកលលោក ។

លោក ស សុីណា មានប្រសាសន៍ បញ្ជាក់ថា សម្ភារៈ ជំនាញបច្ចេកទេស និងការអនុវត្តន៍ ដោយឆន្ទៈ ក្តីស្រលាញ់ ប្រកបដោយ ទំនួលខុសត្រូវ ជាយុទ្ធវិធី និងជាសព្វាវុធ ដ៍មុតស្រួច សម្រាប់ចូលប្រយុទ្ធក្នុង វិស័យព័ត៍មាន នាសម័យបច្ចេក វិទ្យាដ៍ទំនើបជឿនលឿន នាពេលបច្ចុប្បន្ននេះ ។

បន្ទាប់ពីទទួល សម្ភារៈទាំងនេះ លោក ក៍បានផ្តាំផ្ញើរ អោយប្រើប្រាស់ អោយមាន ប្រសិទ្ធភាព ចំគោលដៅ និងថែរក្សា អោយគង់វង្ស ៕