Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយជំងឺគ្រុនឈាមមានការកើនឡើង, សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ផ្តល់សេរ៉ូម ១ម៉ឺនកំផ្លោក ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីផ្គត់ផ្គង់ដល់មន្ទីរបង្អែកទាំង៦ក្រុងស្រុក និងតាមមណ្ឌលសុខភាពទូទាំងខេត្ត!!

  • Print

 (ត្បូងឃ្មុ)៖ ដើម្បីចូលរួមវិស័យ មនុស្សធម៍ លើវិស័យសុខាភិបាល សាខាកាកបាទ ក្រហមខេត្តត្បូងឃ្មុំ បានបើកឃ្លាំង ថវិការ សាខា ទិញសេរ៉ូម ១ម៉ឺនកំផ្លោក ដើម្បីផ្តល់ជូនមន្ទីរ សុខាភិបាលខេត្ត ផ្គត់ផ្គង់ បន្តដល់មន្ទីរ បង្អែកទាំង ៦ ក្រុងស្រុក និងតាមមណ្ឌលសុខភាព ទូទាំងខេត្តត្បូងឃ្មុំ ។

ពិធីប្រគល់ សេរ៉ូមចំនួន ១ម៉ឺនកំផ្លោកនេះ ធ្វើឡើងនៅស្នាក់ការ សាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា ប្រធានស្តីពី សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពី លោក រស់ សុខន នាយកសាខាកាក បាទក្រហម និងលោក កែវ វណ្ណ: ប្រធានមន្ទីរ សុខាភិបាលខេត្ត ព្រមទាំងអ្នក ពាក់ព័ន្ធ ជាច្រើនរូបទៀត ៕