Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកអូររាំងឪ បន្តចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម ដោយលុបបំបាត់ជំរកមូសខ្លា ជាប្រភពនៃជំងឺគ្រុនឈាម!!

  • Print

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ និងលោក ងួន ប៊ុណ្ណាន អភិបាលស្រុក អូររាំងឪ បានដឹកនាំ មន្ត្រីសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វើយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹង ជំងឺគ្រុនឈាម ដោយលុបបំបាត់ ជម្រកមូសខ្លា ដាក់ថ្នាំអាបែត តាមអាងទឹក ពាងទឹក និងប្រភព ដក់ទឹកនានា និងចុះពន្យល់ណែនាំ ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង ប្រភព និងផលប៉ះពាល់ នៃជំងឺគ្រុនឈាម ក្នុងភូមិសាស្ត្រ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ៕