Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ៖​ "អ្នកជិះម៉ូតូទាំងអស់ ដែលមិនពាក់មួកសុវត្ថិភាព ត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខ"

  • Print

(ត្បូងឃ្មុំ)៖ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ បានទទូចឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាគោរព

ច្បាប់ចរាចរណ៍ ពិសេសលោកបានដាក់ផែនការអនុវត្ត ដល់សមត្ថកិច្ចតាមដងផ្លូវ ត្រូវឃាត់រាល់អ្នកដំណើរទាំងអស់ ដែលមិនពាក់មួកសុវត្ថិភាព ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត " នេះបើយោងតាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង ដែលបានដាក់ទិសដៅផែនការគ្រប់រាជធានីខេត្តទាំង២៥ អនុវត្តន៍ឲ្យបាន ព្រោះថា មួកសុវត្ថិភាពមួយ ជីវិតមួយ ។
ប៉ុន្តែមុននឹងចុះអនុវត្ត ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋបានដឹងជាមុន ព្រោះថាការចុះឃាត់តម្រូវឲ្យពាក់មួកសុវត្ថិភាពនេះ ក្នុងគោលដៅដាស់តឿនពួកគាត់ រាល់ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ដើម្បីរក្សាអាយុជីវិតគាត់ និងអ្នកដំណើរទាំងអស់តែប៉ុណ្ណោះ។
ឯកឧត្ដម ថ្លែងលើកឡើងបែបនេះ ក្នុងឪកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប ត្រួតពិនិត្យការងារសម្រេចបានកន្លងមក ក្នុងឆមាសទី១ និងលេីកទិសដៅអនុវត្តបន្ត របស់គណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនោះឯកឧត្ដម ហាក់សុខមករាបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបន្តអនុវត្តឲ្យមានប្រសិទ្ធភាពរួមមាន:
-
កំណត់គោលដៅអនុវត្តត្រួតពិនិត្យអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនិងដាច់ខាតត្រូវតែមានមួកសុវត្ថិភាពរាល់ពេលបើកបរ
-
បន្តចុះផ្សព្វផ្សាយបញ្ជ្រាបដល់ពលរដ្ឋតាមមូលដ្ឋានទាំង៧ក្រុងស្រុកឲ្យបានយល់ដឹងពីច្បាប់ចរាចរនិងគ្រោះថ្នាក់នៃការបើកបរល្មើសច្បាប់ចរាចរ
-
ចាប់ឃាត់ទាំងអស់រាល់រថយន្តកែច្នៃខុសលក្ខណ:បច្ចេកទេសដែលបើកបរលើដងផ្លូវ
-
បន្តពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទនិងអ្នកបើកបរត្រូវអនុវត្តទៅតាមបច្ចេកទេសពិសេសបើកបរប្រកបដោយក្រមសីលធម៍ការយោគយល់អធ្យាស្រ័យគ្នានិងស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។
ក្នុងនាមជាអាណាព្យាបាលពលរដ្ឋនិងក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តឯកឧត្ដម ហាក់សុខមករាក៍បានសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវនិងអ្នកដំណើរតាមផ្លូវថ្នល់ត្រូវចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»