Social Network

អភិបាលខេត្តត្បូងឃ្មុំ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ការរិយាល័យច្រកចេញចូលតែមួយ និងការរិយាល័យប្រជាពលរដ្ឋស្រុកត្បូងឃ្មុំដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់លឿន និងមានតម្លាភាព

    (ត្បូងឃ្មុំ)៖ ការរិយាល័យច្រកចេញចូលតែមួយ និងការរិយាល័យប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ ពិតជាមានសារ:សំខាន់បំផុត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

ឲ្យកាន់តែលឿន និងមានតម្លាភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសទទួលរាល់នូវពាក្យបណ្តឹង និងជួយសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារ ដោយមិនអស់កម្រៃ ជាចំនុចសំខាន់ ដែលពលរដ្ឋ ត្រូវការជាចំបាច់បំផុត ។
          ថ្លែងលើកឡើងបែបនេះក្នុងឪកាសឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារការរិយាល័យច្រកចេញ

ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកត្បូងឃ្មុំព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងបរិវេណសាលាស្រុកត្បូងឃ្មុំ។ ក្នុងនោះមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកត្បូឃ្មុំ មេឃុំ មេឃុំ និងមន្ត្រីរាជការសរុបប្រមាណជាង២០០នាក់។
 ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណមានប្រសាសន៍គូសបញ្ជាក់ថាការបង្កើត ឱ្យមានការិយាល័យច្រកចេញចូលតែមួយ មានគោលបំណង លើកកម្ពស់គុណភាពប្រសិទ្ធភាពប្រសិទ្ធផលតម្លាភាពនិងគណនេយ្យភាពនៃការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាល

លើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលនិងឆ្លើយតប ទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
        ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តឲ្យដឹងថា យន្តការនៃ ច្រកចេញចូលតែមួយនេះ គឺដើម្បីផ្តល់សិទ្ធិសម្រេចនិងការទទួលខុសត្រូវកាន់តែច្បាស់ដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋ បាលថ្នាក់ក្រោមជាតិដែលជាតំណាងរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤ វិស័យ ក្នុងនោះ មានវិស័យជំនាញ១០ ត្រូវបានប្រតិភូកម្មពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង វិស័យផ្ទាល់ចំនួន ៤ វិស័យ សរុបសេវារាយចំនួន ២១១ សេវាជូនប្រជាពលរដ្ឋ និងធានាដល់ភាពងាយស្រួលរបស់ប្រជាពលរដ្ឋមកទទួលសេវាផ្សេងៗ ។
      ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ឲ្យដឹងទៀតថាដោយឡែកចំពោះការិយាល័យប្រជាពលរដ្ឋ គឺបង្កើតឡើង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួលនិងការសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅ នឹងការផ្តល់សេវាសាធារណៈនិងការគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន ។
     តាមរបាយការរបស់លោក សេង សុខខឿន អភិបាលស្រុក ត្បូងឃ្មុំ បានឲ្យដឹងថា រដ្ឋបាលស្រុកត្បូងឃ្មុំបានដាក់ឲ្យដំណើរការ ការិយា ល័យច្រកចេញចូលតែមួយ ដើម្បីផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋចំនួន ១៣ វិស័យ រួមមានវិស័យនីត្យានុគូលកម្ម អត្រាអុកូលដ្ឋាន រដ្ឋបាល សុខាភិបាល ទេសចរណ៍ សាធារណៈការ និងដឹកជញ្ជូន វប្បធម៌ និងវិចិត្រសិល្បៈ ឧស្សាហកម្ម និងសិប្បកម្ម កសិកម្ម ពាណិជ្ជកម្ម អប់រំ ដែនដីនគរូបនីកម្ម សំណង់ និងសោរិយោដី ។
      លោកបន្តថាទោះបីវិស័យមួយចំនួនមិនទាន់មានមន្រ្តីទទួលបន្ទុកឬមិនមកប្រចាំការក៏ដោយតែដោយការខិតខំនិងយកចិត្តទុកដាក់និងប្តេជ្ញាចិត្តខ្ពស់របស់អភិបាលរងទទួលបន្ទុកប្រធាន និងការិយាល័យច្រក ចាប់តាំងពីដាក់ឲ្យដំណើរការបណ្តោះអាសន្ន ការិយាល័យបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួន ២,៦៧៤សេវា រកចំនូលបានជាង ១៩លានរៀល ។














រូបភាពនិងអត្ថបទដោយ លោក វ៉ាន់ វីរៈ