Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរខេត្តត្បូងឃ្មុំ និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បើកកិច្ចប្រជុំពិភាក្សាការងារ ក្នុងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ!!

  • Print

(ត្បូងឃ្មុំ)៖  នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានទទួលស្វាគមន៍ និងបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីសិក្សាឈ្វេងយល់ និងនាំយកនូវមតិយោបល់ និងសំណូមពររបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកចំនួន២ គឺស្រុកអូររាំងឪ និងស្រុកពញាក្រែក ដើម្បីពិភាក្សា និងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

មានប្រសាសន៍នាឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បួងឃ្មុំ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី២ ដែលបានចុះជួបពិភាក្សា និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើងក្នុងនាមតំណាងប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានព័ត៌មានបន្ថែមទៀត ដើម្បីខេត្តធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានជម្រាបជូនគណៈប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែលអង្គវេទិកាបានរកឃើញ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួន ហើយបញ្ហាដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត។
ដោយឡែកចំពោះបញ្ហាមួយចំនួនដែលអាជ្ញាធរខេត្ត មិនអាចដោះស្រាយបាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានសំណូមពរដល់គណៈប្រតិភូ ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយជាបន្តទៀត ក្នុងន័យធ្វើយ៉ាងណា ឲ្យខេត្តត្បូងឃ្មុំកាន់តែមានការអភិវឌ្ឍន៍ថែមមួយកម្រិតទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ដ៍មានសារ:សំខាន់នោះដែរ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម អ៊ុក ប៊ុនឈឿន បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានាទាំងឡាយ ដែលអាជ្ញាធរថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នាផងដែរ ដើម្បីឆ្លើយតបតាមសំណូមពរ និងតំរូវការរបស់ប្រជាពលរដ្ឋ និងខេត្តមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង។

ឯកឧត្តម បានបញ្ជាក់ផងដែរដា ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ៕