អភិបាលរង ខេត្ដត្បូងឃ្មុំ ចុះរៀបចំសណ្ដាប់ និងធ្វើសួនច្បារ កែលំអរសោភ័ណ្ឌភាពខេត្ត
- Details
- Category: Provincial News
ត្បួងឃ្មុំ៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំដោយ អភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា ព្រមទាំងមានការចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានចុះរៀបចំ សណ្ដាប់ធ្នាប់ កែលំអរសួនច្បារ នៅចំណុច ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដើម្បីកែលំអរ សោភណ្ឌភាព ទីក្រុងកាន់តែប្រសើរឡើង និងមានការទាក់ទាញ ខណៈដែលខេត្ដមួយនេះ ទើបនឹងបង្កើតថ្មីនោះ ។
អាជ្ញាធរខេត្ដត្បូងឃ្មុំ បានចុះរៀបចំ សណ្ដាប់ធ្នាប់ កែលំអរសួនច្បារ នៅផ្លូវកែង ប្រធាតុ ផ្លូវជាតិលេខ៧ ឆ្ពោះទៅស្រុកតំបែរ តាមផ្លូវជាតិលេខ៧៣ ដើម្បីប្រែមុខមាត់ថ្មី របស់ខេត្ដមួយនេះ កាន់តែធ្វើឱ្យមាន ការទាក់ទាញទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដែលធ្វើដំណើរទៅ ខេត្ដមួយនេះ និងឆ្លងកាត់ខេត្ដមួយនេះ ។
អភិបាលរងខេត្ដ ឯកឧត្តម ហាក់ សុខមករា បានណែនាំឱ្យ អាជ្ញាធរមូលដ្ឋាន ប្រធានមន្ទីរ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ត្រូវចូល រួមសហការគ្នា ចុះត្រួតពិនិត្យ និងធ្វើការងារ នេះឱ្យបានជាប់ជាប្រចាំ ក្នុងការលើកកម្ពស់ មុខមាត់ថ្មី របស់ទីរួមខេត្ដត្បូងឃ្មុំ ខណៈដែល ខេត្ដមួយនេះ ទើបនឹងកាត់ចេញ ហើយប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការមកនោះ ៕