Social Network

កម្លាំងនគរបាលស្រុកក្រូចឆ្មារ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដកហូតឧបករណ៍បានមួយចំនួន

#នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ (លបស្បៃមុង) នៅភូមិសាស្រ្ត ស្រុកក្រូចឆ្មារ ។

ក្នុងការចុះបង្ក្រាបនោះ បានដកហូតនូវ ឧបករណ៍នេសាទ ខុសច្បាប់មួយចំនួន នៅ២កន្លែងផ្សេងគ្នា ក្នុងនោះគឺ ទី១- នៅចំណុចទំនប់ ចុងចន្ទល់ ក្រោយភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ បង្ក្រាបបាន លបស្បៃមុងចំនួន ០២ មាត់ ប្រវែង ៥០ម៉ែត្រ របាំងព្រួលប្រវែង ១០០ ម៉ែត្រ បង្គោលឬស្សី ៣៥ បង្គោល (សម្ភារៈខាងលើ ត្រូវបានកាប់បំផ្លាញ ចោលនៅហ្នឹងកន្លែង ) ។

ទី២-នៅចំណុចស្ទឹងអណ្ដោត ក្រោយភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ បង្ក្រាបបាន លបស្បៃមុងចំនួន ០៥ មាត់ ប្រវែង ៦០ម៉ែត្រ របាំងព្រួលប្រវែង ៤៥០ ម៉ែត្រ បង្គោលឬស្សី ១៦៥ បង្គោល (សម្ភារៈខាងលើ ត្រូវបានកាប់បំផ្លាញចោល នៅហ្នឹងកន្លែង ) និងលែងកូនត្រីចំរុះ ចំនួន ២០គីឡូក្រាម ចូលទៅក្នុងទឹកវិញ ៕