Social Network

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្រ្តី

នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាមន្ទីរ កិច្ចការនារីខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍បូកសរុប លទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្រ្តី ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា ប្រធានសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ ខៀវ សាមួន សមាជិកក្រុមប្រឹក្សាខេត្ត និងកលោកជំទាវ នី ចាន់ធីតា អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងនោះក៏ មានការ អញ្ជើញចូលរួមពី សមាជិការ មកពីមន្ទីរ អង្គភាព ពាក់ព័ន្ធសរុប ប្រមាណជាង ១០០នាក់ ៕