ពិធីសម្ភោធជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង មាន១២បន្ទប់ នៅទូទាំងស្រុកតំបែរ និង ស្រុកពញាក្រែក
- Details
- Category: Provincial News
ត្បូងឃ្មុំ៖ នៅសាលាបឋមសិក្សា ហ៊ុន សែន តំបែរ ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤ បានប្រារព្ធ ពិធីសម្ភោធ ជានិមិត្តរូប ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវអគារបណ្ណាល័យ ០៦ខ្នង មាន១២បន្ទប់ ទូទាំង ស្រុកតំបែរ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។
បន្ទាប់ពីលោក ឆឹង ពិសិទ្ធ អភិបាលនៃគណៈអភិបាល ស្រុកតំបែរ ឡើងអានសុន្ទរកថាស្វាគមន៍ គណៈអភិបតី និង ភ្ញៀវកិត្ដិយស និងរាយការអំពីដំណើរការអភិវឌ្ឃន៍ ស្រុកតំបែរ ។
លោកបន្ដទៀតថា ស្ថានភាពភូមិសាស្រ្ដ តំបែរ ជាស្រុកមួយក្នុងចំណោម ក្រុង ស្រុក ទាំង ៧ នៃខេត្តត្បូងឃ្មុំ ស្ថិននៅប៉ែកខាងជើង នៃទីរួមខេត្ត មានចម្ងាយប្រមាណជា ២៥ គីឡូម៉ែត្រ ។ ស្រុក មានវិសាលភាពទូលាយ លាតសន្ធឹងតាមដងផ្លូវជាតិលេខ ៧៣ ពីជើងទៅត្បូង ប្រវែង ៤៦ គីឡូម៉ែត្រ ។
មានព្រុំប្រទល់ ខាងជើង ទប់នឹង ស្រុកឆ្លូង ខេត្តក្រចេះ ខាងត្បូង ជាប់ស្រុក ពញាក្រែក ខាងលិចទល់នឹង ស្រុកក្រូចឆ្មានិងស្រុកត្បូងឃ្មុំ និងខាងកើតជាប់និងស្រុកមេមត់ ។ស្រុកតំបែរមានផ្ទៃដី ចំនួន ៧៩២ គីឡូម៉ែត្រក្រឡា ចែកចេញជា ៧ឃុំ និងមានចំនួ៨៣ ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ១៨ ៣៣៩ គ្រួសារ មនុស្សរួមសរុប ៨២.៩៧១នាក់ ស្រីចំនួន ៤៣.០៤៧នាក់ អាយុ១៨ឆ្នាំឡើងសរុប ចំនួន ៤៩.៣២៣នាក់ ស្រីចំនួន ២៥.៧៤៣នាក់ ក្នុងនោះ មានប្រជាពលរដ្ឋប្រមាណជា ៩០ ភាគរយ ប្រកបរបរកសិកម្ម ៨ភាគរយ ប្រកបមុខរបរជួញដូរ និង ២ភាគរយ ជាមន្ដ្រីរាជការ ។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ក្នុងពីធីថាៈ ស្របគ្នានិងការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ បាន ជម្រុញឲ្យ មានការ អភិវឌ្ឍន៍ និងការផ្ដល់ សេវាកម្មសាធារណៈ យ៉ាងយកចិត្តទុកដាក់ ឲ្យដំណើរការព្រមគ្នាៗ តាម រយៈគោលដៅអភិវឌ្ឍន៍ ស្រុក ឃុំ ភូមិ ឲ្យមានការមាន សន្ទុះឈានឡើ នូវគ្រប់វិស័យ និង ការជួយជម្រុញ ស្ដាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ស្ពាន ផ្លូវ សាលារៀន មណ្ឌល សុខភាព ទំនប់ទឹក ប្រឡាយទឹក ។ល។
ឯកឧត្តម បញ្ជាក់ដែរថា ចាប់តាំងពីអង្គការភ្លែន ចូលធ្វើសកម្មភាពក្នុងស្រុកនៅឆ្នាំ ២០០៤ មក បានជួយកសាង នូវសមិទ្ធផលជាច្រើន ក្នុងនោះ បានរួមចំណែកកសាង អគារសិក្សា ទាំងបឋម និងអនុវិទ្យាល័យ មានចំនួន ១២ខ្នងស្មើ្ននឹង ៦២ បន្ទប់ មណ្ឌលសុខភាព ១ ខ្នង នៅឃុំ សេដា ស្ថានីយ៍ ផលិតទឹកស្អាត អូវី នៅឃុំទឹកជ្រៅ បណ្ណាល័យចំនួន ៣ខ្នង មាន៣បន្ទប់ ទីចាត់ការ ៤ខ្នង និងក្លិប កុមារ ចំនួន ១ខ្នង។ មិនត្រឹមតែប៉ុណ្ណោះ អង្គការក៏បាននិងកំពុងបន្ដជួយគាំទ្រលើវិស័យមួយចំនួនទៀត ជាពិសេសវិស័យពាក់ព័ន្ធនិងកុមារ ដែលជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ ទៅថ្ងៃមុខ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏ធ្វើការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនិងស្នាដៃនៃកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ មន្ដ្រី និងបុគ្គលិកទាំងអស់ របស់អង្គការភ្លែន អន្ដរជាតិកម្ពុជា ដែលបានបំពេញភារៈកិច្ច ដើរតួនាទីយ៉ាងសំខាន់ក្នុងឋានៈ ជាអង្គការ មនុស្សធម៌ ចូលរួមចំណែក់ អភិវឌ្ឍន៍សហគមន៍ ប្រកបដោយទទួលខុសត្រូវ ។
ចុងបញ្ចប់កម្មវិធី ឯកឧត្ដមបានអញ្ជើញ កាត់ខ្សែបូ បើកសម្ភោធ អគារបណ្ណាល័យ ជានិមិត្តរូប និងចុះហត្ថលេខាដាក់ឲ្យ ប្រើប្រាស់ ចាប់ពីពេលនេះតទៅ ។