Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ (ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា)

  • Print

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ វេទិកាសម្ព័ន្ធ សង្គមស៊ីវិល បានសហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាសន្ទនា ជាមួយអង្គការសង្គម ស៊ីវិលខេត្ត ក្រោមប្រធានបទ « ការពង្រឹងកិច្ចសហការរវាងអង្គការ សង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេច បានក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពកម្ពុជា » ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា ភិបាលវេទិកាសម្ព័ន្ធ សង្គមស៊ីវិល និងឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងនោះ មានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ /អង្គភាព ជុំវិញខេត្ត និងតំណាងអង្គការ សមាគម សហជីព និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

នាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ខេត្តត្បូងឃ្មុំ មានអង្គការ សង្គមស៊ីវិល ជាតិ អន្តរជាតិ សមាគម សហជីប និងសហគមន៍ ដែលបានចុះ បញ្ជីនៅក្រសួងមហាផ្ទៃ សរុបចំនួន៥១ រួមមានអ ង្គការចំនួន២៧ សមាគមចំនួន១២ សហជីបចំនួន៧ និងសហគមន៍ ចំនួន៥ និងមានបេសកកម្ម ច្រើនវិស័យ មានជាអាទិ៍ៈ វិស័យអប់រំ វិស័យបណ្តុះបណ្តាល វិជ្ជាជីវៈវិស័យសង្គមកិច្ច វិស័យសុខាភិបាល វិស័យសាសនា ការងារអភិរក្ស ធនធានធម្មជាតិ និងការងារផ្តល់ កម្ចីឥណទានខ្នាត តូចជាដើម ។

ថ្លែងក្នុង អង្គវេទិកានោះដែរ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា ភិបាលវេទិកា សម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ៖ អង្គការសង្គម ស៊ីវិលទាំងអស់ ត្រូវទទួលស្គាល់ គុណតម្លៃរួម រវាងរាជរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិល ក្នុងការអនុវត្ត ការងារ ជាមួយគ្នា នាពេលកន្លងមក ដែលបានបង្កើត នូវសមិទ្ធផល ជាច្រើនសម្រាប់ ប្រជាពលរដ្ឋ ពីព្រោះរាជរដ្ឋាភិបាល បានចូលរួមចំណែក យ៉ាងសំខាន់ ជាមួយអង្គការ សង្គមស៊ីវិល ក្នុងការធានា ឱ្យមានសន្តិភាព សុខសុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ព្រមទាំងបានផ្តល់ នូវការសម្របសម្រួល គ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផល សម្រាប់អង្គការ សង្គមស៊ីវិល អាចចូលរួមចំណែក យ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ប្រទេសជាតិ ឱ្យកាន់តែមាន ការរីកចម្រើន។

ឯកឧត្តម ក៏បានលើកទឹកចិត្ត ឱ្យអង្គការសង្គមស៊ីវិល ក្នុងការអនុវត្ត ការងាររបស់ខ្លួន ដោយប្រកាន់ខ្ជាប់ នូវអព្យាក្រឹតភាព ផ្នែកនយោបាយ និងប្រតិបត្តិ តាមតួនាទី ភារកិច្ច និងកាតព្វកិច្ច តាមផ្លូវច្បាប់ ជាធរមានឱ្យបាន ត្រឹមត្រូវ ក៏ដូចជាត្រូវ ធ្វើការចុះបញ្ជី នៅក្រសួងស្ថាប័ន ពាក់ព័ន្ធឱ្យបាន ត្រឹមត្រូវតាមនីតិវិធី រួមទាំងការ ចុះបញ្ជីពន្ធដារ ដើម្បីអង្គការ សង្គមស៊ីវិល អាចទទួលបាន ការអនុគ្រោះពន្ធ ផ្សេងៗ ក៏ដូចជាការ ការពារដោយច្បាប់ ។

ជាងនេះទៀត ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ក៏បានផ្ដាំផ្ញើដល់ អង្គការសង្គមស៊ីវិល បន្តពង្រឹង កិច្ចសហប្រតិបត្តិ ការជាមួយគ្នា រវាងរាជរដ្ឋាភិបាលឱ្យ កាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពដៃគូ ដោយឆន្ទៈស្មោះត្រង់ និងត្រូវបន្តពង្រឹង សាមគ្គីភាពផ្ទៃក្នុង សំដៅចូលរួមចំណែក ឱ្យកាន់តែសកម្ម ថែមទៀត ក្នុងការអភិវឌ្ឍ ប្រទេសជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា វេទិកាសន្ទនានេះ ក៏បានបើកទូលាយ ឱ្យអង្គការសង្គម ស៊ីវិលនិងអាជ្ញាធរ ពាក់ព័ន្ធ បានជជែកពិភាក្សា ដោយត្រង់ទៅត្រង់មក អំពីបញ្ហាប្រឈម និងសំណូមពរជាច្រើន ដែលអង្គការសង្គមស៊ីវិល បានជួបប្រទះ ក្នុងការអនុវត្ត ការងាររបស់ខ្លួន នាពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយ សមស្របជាមួយគ្នា ៕