Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះនាំយកអំណោយ ទៅចែកជូនពលរដ្ឋ៥០០គ្រួសារបន្ថែម

  • Print

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ដឹកនាំក្រុម

ការងារ មន្ទីរអង្គភាព អាជ្ញាធរស្រុក សាខាកាកបាទក្រហមខេត្ត បន្តចុះពិនិត្យមើលស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋ៥០០គ្រួសារបន្ថែមទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅបរិវេណវត្តថ្មពេជ្រ ក្នុងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារហើយ ដែលឯកឧត្តមចុះទៅចែកអំណោយជូន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សំណេះសំណាលផ្តល់ភាពកក់ក្តៅ និងនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសុខទុក្ខបងប្អូន។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។

មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានទិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំង ទីទួលសុវត្ថិភាពពេញ ២៤ម៉ោង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវ បានចែកជូននំចំណីដល់ក្មេងៗ ព្រមទាំងចែកថវិកាផ្ទាល់ខ្លួនដល់ប្រជាការពារភូមិ កងកម្លាំង និងអ្នកដែលចូលរួម លើការងារមនុស្សធម៌នេះទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅទាំងពលរដ្ឋរងគ្រោះ និងបងប្អូនជាអ្នកជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាជំរុញការងារចុះជួយ រក្សាសុខរួមទុក្ខជូនពលរដ្ឋ កាន់ផុសផុលបន្ថែមទៀត។

បើតាមលោក លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា គ្រួសារទាំង៥០០គ្រួសារ មកពី ឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនផងដែរ៕