Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីប្រឹក្សាសម្ដេចក្រឡាហោមស ខេង នាំយកអំណោយពីសប្បុរសជនរដ្ឋគូវែតចែកជូនពលរដ្ឋមូស្លីមនៅស្រុកក្រូចឆ្មារ ចំនួន៧០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់

  • Print

នៅថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ក្រុមប្រជាពលរដ្ឋខ្មែរមូស្លីមចំនួន៧០០គ្រួសារបានសំដែងការសប្បាយរីករាយនៅគ្រាដែលបានឃើញក្រុមការងារមកពីក្រសួងមហាផ្ទៃដឹកនាំដោយ

ឯកឧត្តម សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្ដេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាំយកអំណោយមកជូនពួកគាត់ខណៈដែលស្ថានការណ៍កំពុងមានអាសន្តអន់ក្រ ។

នៅក្នុងឱកាសនោះ ឯកឧត្តម សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានសមាគមប្រភពល្អកម្ពុជា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសម្តេចក្រឡាហោម ដែលសម្តេចតែងតែយកចិត្តទុកដាក់ចែករំលែកទុក្ខលំបាកប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ឡើយ។

ឯកឧត្តមបន្តថា ដោយសារតែឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហាគ្រោះទឹកជំនន់ ហើយមានចិត្តអាណិតអាសូរ ទើបលោកបានស្នើរទៅរដ្ឋគូវែតមេត្តាផ្ដល់ជំនួយមកដល់ប្រជារាស្ត្រខ្មែរដែលកំពុងរងគ្រោះដោយទឹកជំនន់នេះផង ព្រោះការលិចផ្ទះសំបែងនេះ ពិតជាលំបាកណាស់ទៅហើយ។

ជាការឆ្លើយតបនឹងសំនូមពរ ខាងសប្បុរសជននៃរដ្ឋគូវែតក៍បានទទួលសំនូមពរហើយផ្ដល់ជំនួយជាអំណោយគ្រឿងឧបភោគបរិភោគមួយចំនួនធំ យកមកជូនដល់គ្រួសាររងគ្រោះទាំងអស់ដើម្បីដោះទាល់មួយគ្រាៗសិន ។

ឯកឧត្តមទីប្រឹក្សា ក៍បានមានប្រសាសន៍ផ្ដាំផ្ញើរថា ទីណាមានទុក្ខលំបាក ទីនោះមានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ដែលតែងតែដឹងសុខទុក្ខប្រជារាស្ត្រ ជួយប្រជារាស្ត្រជានិច្ច មិនដូចក្រុមមនុស្សប្រឆាំងទុច្ចរិតមួយចំនួនទេ ដែលនិយាយឲ្យតែរួចពីមាត់ហើយគ្មានឃើញជួយពលរដ្ឋនោះទេ ។ 

ឯកឧត្តម សុះ មូហាំម៉ាត់ ក៍បានផ្ដល់ជាសារប្រុងប្រយ័ត្នកូនកូនតូចៗនៅរដូវទឹកតំឡើងនេះពីសត្វមានពិស សត្វល្អិតទាំងឡាយ ពិសេសមើលថែកូនចៅកុំឲ្យចុះលេងទឹកផ្ដេសផ្ដាសក្រែងមានបញ្ហាជាយថាហេតុកើតឡើង ។

សូមជម្រាបថា ប្រជាពលរដ្ឋ៧០០គ្រួសារ ដែលរងគ្រោះ ដោយសារទឹកជំនន់ដែលទទួលបានអំណោយ ដែល៤០០គ្រួសារស្ថិតក្នុងភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ និង ៣០០គ្រួសារទៀត ស្ថិតនៅភូមិទ្រា៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕