Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១៣០០គ្រួសារ នៅស្រុកត្បូងឃ្មុំ ទទួលអំណោយពីសប្បុរសជននៅអូស្ត្រាលី តាមរយៈអង្គការមូលនីធិពិភពកុមារកំព្រាកម្ពុជា

  • Print

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ និងឯកឧត្តមម៉ាត់ ហ្គោហ្វូត ឯកឧត្តម សាំង សុីមឿង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក

សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ និងមន្ទីរអង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជននៅអូស្ត្រាលី តាមរយ: លោកស្រី ជីប នោស្នី ប្រធាន អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ទៅចែកជូនគ្រួសាររងគ្រោះទឹកជំនន់ចំនួន ១៣២៣គ្រួសារ នៅឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ ក្នុងស្រុកត្បូឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម កេង ប៊ុនណា និងលោកស្រី ជីប នោស្នី បានថ្លែងបញ្ជាក់ថា ដើម្បីជួយសម្រួលតម្រូវការចំពោះមុខ ក្នុងគ្រាដែលពលរដ្ឋត្រូវការចាំបាច់នោះ ទើបនៅថ្ងៃនេះ លោក និងលោកស្រី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកផ្តល់ជូនគ្រួសាររងគ្រោះទឹកជំនន់ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ១០គីឡូក្រាម, ត្រីខ ៥កំប៉ុង, មី ១០កញ្ចប់ និងទឹកត្រី ១ដប។

ជាការឆ្លើយតប ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងអស់ ក្រោយទទួលបានអំណោយជាបន្តបន្ទាប់នោះ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ តែងតែចុះផ្តល់ភាពកក់ក្តៅ គៀកនៅជាប់ជាមួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខ ថែរក្សាការពារសេចក្តីសុខ ពិសេស អំណោយរបស់សប្បុរសជនអូស្ត្រាលី ដែលបានជួយឧបត្ថម្ភ តាមរយៈលោកស្រី ជីប នោស្នី ប្រធានអង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ដែលបានផ្តល់ជូនពួកគាត់នាថ្ងៃនេះបន្ថែមទៀត៕