Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មណ្ឌលសុខភាពតម្លៃជាង៧ម៉ឺនដុល្លា នៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការហើយ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការភូមិសន្តិភាពអន្តរជាតិប្រទេសអាល្លឺម៉ង់

  • Print

មណ្ឌលសុខភាពតម្លៃជាង៧ម៉ឺនដុល្លាយ៉ាងថ្មីស្រឡាង នៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការហើយ ក្រោមជំនួយ

ឧបត្ថម្ភរបស់អង្គការភូមិសន្តិភាពអន្តរជាតិប្រទេសអាល្លឺម៉ង់ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន សម្បត្តិថារត័ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ស្រេង លី អភិបាលស្រុកមេមត់ និងលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ក្នុងនោះ ក៏មានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង២០០នាក់។

ថ្លែងនាឱកាសនោះឯកឧត្តម ប៊ិន សម្បត្តិថារត័ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ៖

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការកាត់បន្ថយភាពក្រីក្រ ឲ្យបានជាអតិបរមា និងការធានានូវសូចនាករសំខាន់ៗ ក្នុងវិស័យសុខាភិបាល និងបន្តអនុវត្តន៍នូវគោលនយោបាយបង្កើនវិសាលភាព ប្រសិទ្ធភាព និងសេវាសុខភាពសាធារណៈឲ្យកាន់តែប្រសើរឡើង ទទួលបាននូវការជឿទុកចិត្ត ពីប្រជាពលរដ្ឋតាមរយៈការធ្វើកំណែទម្រង់ កាន់តែស៊ីជំរៅខ្លំាងក្លានិងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បន្តថា ៖ ឥឡូវនេះនៅក្នុងខេត្តត្បូងឃ្មុំ ទទួលបានអគារមណ្ឌលសុខភាពជាំថ្មីនេះ គឺជាចំណងដៃដ៏ថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះមានភាពងាយស្រួល ក្នុងការទៅទទួលសេវាសុខភាពពិគ្រោះ និងព្យាលជំងឺផ្សេងៗ ជាពិសេសកុមារតូច និងស្ត្រីមានផ្ទៃពោះ ក្នុងការចាក់វ៉ាក់សំាង ក៏ដូចជាពិនិត្យផ្ទៃពោះ និងសម្រាលកូនជាដើម។

យើងមានមណ្ឌលសុខភាពល្អហើយ ដូច្នេះសូមឲ្យលោកគ្រូ អ្នគ្រូពេទ្យ ត្រូវមានវត្តមានជាប្រចាំត្រូវមានថ្នាំគ្រប់គ្រាន់ ដើម្បីផ្តល់សេវាសាធារណៈឲ្យបានល្អនៅក្នុងឃុំនេះ ដោយមានការទទួលខុសត្រូវខ្ពស់ ដោយមិនប្រកាន់បក្សពួកឡើយ ពិសេសទៅរកសេវានៅមណ្ឌលសុខភាពនេះតែម្ដង។

ក្នុងនោះឯកឧត្តម ប៊ិន សម្បត្តិថារត័ បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតដើម្បីមានសុខភាពល្អ ជាពិសេសខ្លួនយើងជួយខ្លួនយើងជាមុនសិន។

ម្យ៉ាងទៀត សូមបងប្អូនជួយថែរក្សាសម្បត្តិទាំងអស់នេះ ដើម្បីឲ្យបានយូរអង្វែងទៅមុខ រួមទាំងការសម្អាតនូវបរិស្ថាន និងបង្កើនការដាំដុះក្នុងការលើកស្ទួយជីវភាពគ្រួសារឲ្យបានប្រសើរឡើងផងដែរ។

បើតាមរបាយការណ៍របស់លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ៖ អគារមណ្ឌលសុខភាពជាំថ្មីនេះ បានធ្វើការសាងសង់អស់រយៈពេល០៣ខែ នៅលើផ្ទៃដីទំហំ២,៣៣៧ម៉ែត្រការ៉េ បណ្តោយប្រវែង ៧០ម៉ែត្រ និងទទឹងប្រវែង២៥ម៉ែត្រ និងបានបែងចែកជាអគារពិនិត្យព្យាបាលជំងឺទូទៅចំនួន១ ,អគាររងចាំមុនក្រោយសម្រាលចំនួន១,បន្ទប់ទឹកចំនួន៣ អណ្តូងទឹក អាងស្តុកទឹក ព្រមទាំងម៉ូទ័របូមទឹកចំនួន១។

ដោយឡែក មានសម្ភារៈមួយចំនួន សម្រាប់ជួយអោយមណ្ឌលសុខភាពអាចដំណើរការបានក្នុងនោះ មានគ្រែសម្រាក០៤គ្រឿង, គ្រែសម្រាប់សម្រាលកូនចំនួន០១គ្រឿង,ម៉ាស៊ីនវាស់ចង្វាក់បេះដូងទារកចំនួន០១គ្រឿង ម៉ាស៊ីនវាស់សម្ពាធឈាមចំនួន០១គ្រឿង, ទែរម៉ូមែត្រវាស់កំដៅ (បាញ់កាំរស្មី)ចំនួន០១គ្រឿង,អូតួក្លាវចំណុះទឹក២៤លីត្រ០១គ្រឿង, សម្ភារៈសម្រាលចំនួន០២សម្រាប់ ជញ្ជឹងថ្លឹងទារកចំនួន១គ្រឿង ចង្កៀងហ្វាចំនួន១គ្រឿង និងធ្នើដាក់ឱសថផងដែរ៕