Social Network

ក្បាលដីចំនួន៤២៩៣ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(បងប្អូនប្រជាពលរដ្ឋដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ចក្នុងការពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យមានបញ្ហាទៅ

ថ្ងៃក្រោយទៀត)នេះ ជាការលើកឡើងរបស់លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយករងចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យចំនួន៥ភូមិ ស្មើ៤.២៩៣ក្បាលដី ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

នាក្នុងឱកាសនោះ ក៏មានវត្តមាន លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក លី សុភាលីន អភិបាលស្រុកពញាក្រែក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះ លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានកោតសរសើរចំពោះមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ក៏ដូចជាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការសហការធ្វើឲ្យដំណើរការនេះ សម្រេចទៅតាមផែនការគ្រោងទុក។

លោក បានបន្តទៀតថា ៖ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រងដីធ្លី គឺការប្រមូលផ្ដុំសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងបែងចែក និងប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ និងដោយធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការចុះបញ្ជីដីធ្លី ការធានាសវត្តិភាពនៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនិងការដោះស្រាយវិវាទដីធ្លី ដោយឈរលើគោលការណ៍ជួយប្រជាពលរដ្ឋជាពិសេស គ្រួសារ និងក្រុមងាយរងគ្រោះ។

លោក ហ៊ីង ស៊ីថា និងលោក លី សុភាលីនបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលបានចូលរួមសហការណ៍ជាមួយមន្ត្រីជំនាញសុរិយោដី ដើម្បីធ្វើការវាស់វែងឲ្យមានលក្ខណៈងាយស្រួលនិងឆាប់រហ័ស។

ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំង៥ភូមិ នៅក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទាំងអស់ សូមចូលរួមក្នុងការត្រួតពិនិត្យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលបានបិទប្រកាសផ្សព្វផ្សាយជាសាធារណៈកុំបីខកខានឡើង ដោយមន្ត្រីជំនាញនៅប្រចាំការនៅកន្លែងបិទផ្សាយ ដើម្បីរង់ចាំជួយពន្យល់បងប្អូន និងទទួលនូវរាល់ការសុំកែតំរូវរបស់បងប្អូនផងដែរ។

ដើម្បីបង្កភាពងាយស្រួលដល់ បងប្អូនក្រុមការងាររបស់យើងបានដាក់ទីតាំង សំរាប់បិទផ្សាយនៅវត្តព្រៃទំនប់ ស្ថិតនៅភូមិព្រៃទំនប់ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានរយៈពេល ១៥ថ្ងៃ (ដោយពុំគិតពីថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក់ឡើយ)។

បើតាមរបាយការណ៍របស់លោក ជា ប៊ុនណា ប្រធានគ្រប់គ្រងកាងារតំបន់វិនិច្ឆ័យស្រុកពញាក្រែក បានឲ្យដឹងថា៖ ក្រុមការងារបានចាប់ផ្ដើមអនុវត្តការងារចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រពន្ធនៅក្នុងស្រុកពញាក្រែកនេះ ចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧មកដល់ពេលនេះ គឺក្រុមការងារយើងបានសំរេចលទ្ធផលដូចខាងក្រោម ៖ទិន្នន័យដែលធ្វើការប្រមូលបានមានចំនួន២៧.៥៤៧ក្បាលដី ទិន្នន័យដែលបញ្ចូលក្នុងកុំព្យូទ័របានចំនួន២៧.៥៤៧ក្បាលដី ទិន្នន័យដែលគូរក្នុងកុំព្យូទ័របានចំនួន២៦.៩៨៨ក្បាលដី។

ដោយឡែកថ្ងៃនេះ នៅឃុំដូនតី ត្រូវបានប្រកាសបិទផ្សព្វផ្សាយចំនួន៥ភូមិទៀត ដែលមានក្បាលដីសរុបចំនួន៤.២៩៣ក្បាលដី ក្នុងនោះ ភូមិបុស្សឬស្សី មានចំនួន១.០២០ក្បាលដី ភូមិស្វាយសុខុម មានចំនួន៨៩០ក្បាលដី ភូមិសំរោង មានចំនួន៣៧១ក្បាលដី ភូមិព្រៃទំនប់ មានចំនួន១៥៥៧ក្បាលដី ភូមិបុស្សរការ មានចំនួន៤៥៥ក្បាលដី ផងដែរ។