Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភូមិចំនួន២ ស្មើនឹង៩៥៤ក្បាលដី នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ

  • Print

ភូមិចំនួន២ ស្មើនឹង៩៥៤ក្បាលដី នៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៃឯកសារនៃការវិនិច្ឆ័យហើយ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមវត្តមាន លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះ លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានកោតសរសើរចំពោះមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ក៏ដូចជាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការសហការធ្វើឲ្យដំណើរការនេះ សម្រេចទៅតាមផែនការគ្រោងទុក។

លោក បានបន្តទៀតថា ៖ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រងដីធ្លី គឺការប្រមូលផ្ដុំសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងបែងចែក និងប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ និងដោយធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការចុះបញ្ជីដីធ្លី ការធានាសវត្តិភាពនៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនិងការដោះស្រាយវិវាទដីធ្លី ដោយឈរលើគោលការណ៍ជួយប្រជាពលរដ្ឋជាពិសេសគ្រួសារ និងក្រុមងាយរងគ្រោះ។

លោក បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលបានចូលរួមសហការណ៍ជាមួយមន្ត្រីជំនាញសុរិយោដី ដើម្បីធ្វើការវាស់វែងឲ្យមានលក្ខណៈងាយស្រួលនិងឆាប់រហ័ស ។

លោក បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំង២ភូមិ នៅក្នុងទួលស្នួល ស្រុកក្រូចឆ្មារ សូមចូលរួមក្នុងការត្រួតពិនិត្យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី កម្មសិទ្ធដីធ្លី ដែលបានបិទប្រកាសផ្សព្វផ្សាយជាសាធារណៈនេះ អោយបានយ៉ាងតិច១ដង នៅផ្ទះលោកមេភូមិទាំង២ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានរយៈពេល១៥ថ្ងៃ (ដោយពុំគិតពីថ្ងៃបុណ្យនិងថ្ងៃឈប់សម្រាក់ឡើយ) ។

បើតាមរបាយការណ៍របស់លោក គូ សាងីម ប្រធានគ្រប់គ្រងកាងារតំបន់វិនិច្ឆ័យស្រុកក្រុចឆ្មារ បានឲ្យដឹងថា៖ ក្រុមការងារបានចាប់ផ្ដើមអនុវត្តការងារចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រពន្ធនៅក្នុងស្រុកក្រុចឆ្មារនេះ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩មកដល់ពេលនេះ គឺសំរេចលទ្ធផលដូចខាងក្រោម៖ ទិន្នន័យដែលធ្វើការប្រមូលបានមានចំនួន១.២៣៦ក្បាលដី។

ដោយឡែកថ្ងៃនេះ នៅឃុំទួលស្នួល ត្រូវបានប្រកាសបិទផ្សព្វផ្សាយចំនួន២ភូមិទៀត ដែលមានក្បាលដី សរុបចំនួន៩៥៤ក្បាលដី ក្នុងនោះ ភូមិទួលតាកោរ មានចំនួន៤៩០ក្បាលដី និងភូមិមុខភ្នំ មានចំនួន៤៦៤ក្បាលដី។