Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ចប់ការវាស់វែងដីធ្លីភូមិចំនួន២ ស្មើនឹង១៤៤៩ក្បាលដី នៅក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ

  • Print

ភូមិចំនួន២ ស្មើនឹង១៤៤៩ក្បាលដី នៅក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៃឯកសារនៃការវិនិច្ឆ័យហើយ

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ និងលោក ញឹក នៅ អភិបាលរងស្រុកមេមត់ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះ លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ៖ គោលបំណងនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិនេះ គឺដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់មន្ទីដែលបានចុះអនុវត្តតាមនីតិវិធីកន្លងមក។

លោក បានឲ្យដឹងបន្ថែមថា ការបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ កម្មសិទ្ធដីធ្លី និងប្រភេទដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គងដោយប្រការណាមួយ។

លោក ប៉ូច សុធារិទ្ធ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំង២ភូមិ នៅក្នុងទួលស្នួល ស្រុកក្រូចឆ្មារ សូមចូលរួមក្នុងការត្រួតពិនិត្យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី កម្មសិទ្ធដីធ្លី ដែលបានបិទប្រកាសផ្សព្វផ្សាយជាសាធារណៈនេះ អោយបានយ៉ាងតិច១ដង នៅផ្ទះលោកមេភូមិទាំង២ ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានរយៈពេល១៥ថ្ងៃ ដោយមិនគិតពីថ្ងៃឈប់សម្រាក់ឡើយ។

លោក ញឹក នៅ អភិបាលរងស្រុកមេមត់ បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នា បានល្អក្នុងការសម្រួលពន្លឿន ដល់ការងារចុះបញ្ជីដីធ្លីនៅក្នុងមូលដ្ឋានភូមិទាំងពីបានជោគជ័យជាស្ថាពរតាមនីតិវិធីច្បាប់។

ឆ្លៀតក្នុងឱកាសនោះដែរ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋនៅ២ភូមិខាងលើ រូតរះទៅពិនិត្យបញ្ជីក្បាលដី ឲ្យបានទាន់ពេលវេលាកំណត់ដែលមានការបិទផ្សាយជាសាធារណៈនៅផ្ទះមេភូមិ ហើយបញ្ឈប់រាល់ទំនាស់ដើម្បីបានទទួលការវាស់វែងពីក្រុមវាលចេញប័ណ្ណកម្មសិទ្ធជូនផងដែរ។

បើតាមរបាយការណ៍របស់លោក ហ៊ីង វិចិត្រ ប្រធានគ្រប់គ្រងកាងារតំបន់វិនិច្ឆ័យស្រុកមេមត់ បានឲ្យដឹងថា៖ ក្រុមការងារបានចាប់ផ្ដើមអនុវត្តការងារចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រពន្ធនៅក្នុងស្រុកមេមត់នេះ មកដល់ពេលនេះ គឺសំរេចលទ្ធផលដូចខាងក្រោម៖ ទិន្នន័យដែលធ្វើការប្រមូលបាននៅឃុំត្រមូងថ្ងៃនេះ ត្រូវបានប្រកាសបិទផ្សព្វផ្សាយចំនួន២ភូមិទៀត គឺភូមិជាំទ្រៀក និងភូមិរោងចក្រស្ករ ដែលមានក្បាលដីសរុបចំនួន ១៤៤៥ក្បាលដី ក្នុងនោះ ភូមិជាំទ្រៀក មានចំនួន១២០៥ក្បាលដី និងភូមិរោងចក្រស្ករ មានចំនួន២៤៤ក្បាលដី៕