Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានទី២ ខេត្តត្បូងឃ្មុំ បើកសិក្ខាសាលារៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០

  • Print

នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកអង្គសិក្ខាសាលាស្តី

ពីរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០ ក្នុងក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ មានការចូលរួមពី ក្រុមការងារគម្រោងថ្នាក់ជាតិ ទីប្រឹក្សាគម្រោងសេវាករទី៦ ,សេវាករទី៧ និងទី៨ ខេត្ត ក្រុង ស្រុក និង ឃុំ សង្គាត់គោលដៅជាច្រើនរូបទៀត។

ថ្លែងនាឱកាសឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំកន្លងមក ដែលបានផ្តល់ហិរញ្ញប្បទានកម្ចីដ៏ធំធេង តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា៖ អង្គសិក្ខាសាលានាពេលនេះ មានគោលបំណងសំខាន់ ដើមី្បធ្វើការពិភាក្សា និងឈានទៅដល់ការព្រមព្រៀងមួយ ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដែលក្រុមការងារគម្រោងខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់គោលដៅទាំងអស់របស់គម្រោង ទីប្រឹក្សាគម្រោង សេវាករទី៦ ,សេវាករទី៧ និង សមាគមកែលម្អជីវភាពកសិករ ទៅលើវិសាលភាព សកម្មភាពការងារដែលនឹង ត្រូវអនុវត្តបន្តសម្រាប់ឆ្នាំ២០២០ក្នុងខេត្តបន្តទៀត ។

ឯកឧត្តម បានឲ្យដឹងថា ៖ ដើមី្បធ្វើការបូកសរុបសេចក្តីព្រាងផែនការការងារ ដែលបានរៀបចំថ្នាក់ខេត្តបង្កើតផែនការសកម្មភាព និងថវិកាគម្រោងរួមមួយសម្រាប់ឆ្នាំ២០២០ ដែលត្រូវបានពិនិត្យពិភាក្សានិងព្រមព្រៀងគ្នានាពេលនេះ។

ដើមី្បឆ្លើយតបទៅនឹងគោលបំណងរបស់អង្គសិក្ខាសាលានេះ គឺ សិក្ខាកាមទាំងមូលត្រូវចាំបាច់ធ្វើការពិនិត្យមើលឡើងវិញ ពីវឌ្ឍនភាពការងារដែលបានអនុវត្តនៅក្នុងកំឡុងឆ្នាំ២០១៩ ដោយធៀបជាមួយផែនការដែលបានគ្រោងទុក ។

ម៉្យាងទៀត ក៏ត្រូវលើពីបញ្ហាប្រឈមនានា និងធ្វើការ ពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើមី្បឈានទៅដល់ការព្រមព្រៀង ឯកភាពគ្នាលើកទៅក្នុងផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០២០បន្ត ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា មានសង្ឃឹមយ៉ាងមុតមាំថា ៖ តាមរយៈការបង្ហាញនូវប្រធានបទខាងលើនិងផ្តល់ឲ្យសិក្ខាកាមទាំងអស់ បានយល់ច្បាស់ពីផែនការសកម្មភាពការងារនិងផែនការថវិកា ដែលត្រូវលើកយកទៅអនុវត្តសម្រាប់ឆ្នាំ២០២០ ព្រមទាំងបានជម្រុញ និង ណែនាំដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក និង ឃុំសង្កាត់ និង ទីប្រឹក្សាបច្ចេកទេសគម្រោងទាំងអស់ ត្រូវមានកិច្ចសហការគ្នាល្អ ជាមួយភ្នាក់ងារអនុវត្តគម្រោងគ្រប់ជាន់ថ្នាក់ ដោយធានាការអនុវត្តគម្រោងប្រកប ដោយតម្លាភាព គណនេយ្យភាព និង ទទួលបានលទ្ធផលផ្លែផ្កា ស្របទៅតាមផែនការបានគ្រោងទុក ដើមី្បបង្កើនកម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរទ្វេរឡើង និងដើមី្បជម្រុញការអនុវត្តគម្រោងឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការឆ្លើយតបបានទាន់ពេលទៅតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គូសបញ្ជាក់ថា៖ អង្គសិក្ខាសាលានេះ ក៏មានធ្វើបទបង្ហាញ ដោយផ្តោតលើប្រធានបទសំខាន់ៗ គឺពិនិត្យឡើងវិញពីវឌ្ឍនភាពដែលបានអនុវត្តក្នុងឆ្នាំ២០១៩ ធៀបនឹងផែនការ , បង្ហាញពីគម្រោងថវិកាប្រចាំឆ្នាំសម្រាប់សមាសភាពនីមួយៗ(លទ្ធផលទី១ ទី២ និងទី៣ , ពិភាក្សាសកម្មភាពនានា និង គោលដៅតាមសមាសភាព ក្នុងផែនការប្រចាំឆ្នាំ២០២០ និងពិភាក្សាពីសេចក្តីព្រាងថវិកាសម្រាប់ឆ្នាំ២០២០ ដោយផ្អែកលើសកម្មភាពខេត្តបានឯកភាពគ្នាផងដែរ៕