Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គកឋិនទានលោក ឧកញ៉ា នៅ គន់ ដង្ហែរចូលវត្តដំណាក់ចារ ក្នុងស្រុកត្បូងឃ្មុំ ប្រមូលបច្ច័យបានជាង២៨០លានរៀល ជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ក្នុងទីអារាមមួយនេះ!!

  • Print

ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លោកឧកញ៉ាមហាឧបាសក នៅ គន់ និងលោកជំទាវ សៅ វណ្ណា ត្រូវជាមាតាបិតាទេសរដ្

ឋមន្ត្រី គន់ គីម និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយកូនៗ និងញាតិមិត្តជិតឆ្ងាយ មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធពិធីបុណ្យកឋិនទានដង្ហែរចូលទៅ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តពោធិជ័យមង្គល ហៅវត្តដំណាក់ចារ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អង្គកឋិនទាននេះ ធ្វើឡើងដើម្បីប្រមូលបច្ច័យ ប្រគេនជូនទីអារាមមួយនេះ និងកសាងព្រះពុទ្ធរូបធំមួយអង្គកម្ពស់៩ម៉ែត្រ និងព្រះពុទ្ធរូប១០៨អង្គ ស្រះទឹក និងស្ពានឆ្លង ទុកជាទីសក្ការៈរបស់ប្រជាពលរដ្ឋ ដោយធ្វើពិធីសូត្រមន្តតាមបែបសាសនា នារសៀលថ្ងៃទី៣០ និងដង្ហែរចូលវត្ត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

មានប្រសាសន៍សំណេះសំណាលនាឪកាសនោះ លោកឧកញ៉ាមហាឧបាសក នៅ គន់ និងភរិយា បានសម្តែងនូវក្តីរីករាយ ដែលកូនៗ និងញាតិមិត្តជិតឆ្ងាយ ផ្តើមធ្វើបុណ្យកឋិនទាននេះឡើង និងថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមបច្ច័យតាមសទ្ធា ក្នុងការចូលរួមបុណ្យកឋិនទាននាឱកាសនេះ ដោយបានប្រមូលបច្ច័យបានរហូតជាង២៨០លានរៀល ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ។

មានប្រសាន៍ទៅកាន់ពុទ្ធបរិស័ទ្ធនាឪកាសនោះផងដែរ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ពិធីបុណ្យកឋិនទាន និងពិធីបុណ្យផ្សេងៗកើតឡើងទូទាំងប្រទេស គឺសុទ្ធសឹងដោយសារប្រទេសជាតិមានសុខសន្តិភាព ពលរដ្ឋខ្មែរទូទៅ អាចប្រកបរបរ រកទទួលទានបានដោយសេរី ដែលធ្វើអោយជីវភាពធូរធា មានលទ្ធភាពប្រារព្ធធ្វើបុណ្យផ្សេងៗ តាមគន្លងវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ជាក់ស្តែងដូចក្នុងឱកាសនេះស្រាប់។

ឯកឧត្ដមបានបន្ថែមទៀតថា ប្រទេសជាតិយើងបច្ចុប្បន្ន មានការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន និងត្រូវបានលើកកម្ពស់ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមឲ្យប្រជាពលរដ្ឋទាំងអស់កុំចាញ់បោកកលល្បិចជន អគតិក្រៅប្រទេស ដែលតែងតែបង្កភាពវឹកវរមកដល់ប្រទេសជាតិរបស់យើង ។

ឯកឧត្តម គន់ សុភា ក៍បានអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ ត្រូវជឿជាក់ និងគាំទ្រ រួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន រក្សាឲ្យបាននូវសុខសន្តិភាពនេះ ដើម្បីបន្តចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យមានការរីកចម្រើនបន្ថែមទៀត ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍។

សូមជម្រាបថា៖ អង្គកឋិនទាន ដែលដង្ហែរចូលវត្តដំណាក់ចារនេះ ប្រមូលបច្ច័យបានចំនួន ២៧៧លាន៤សែនរៀល ព្រមទាំងបច្ច័យសង្កត់ត្រៃ ៤លាន៦សែនរៀល ប្រគេនជូនព្រះសង្ឃ៩អង្គ ក្នុង១អង្គ៥០ និងនេនតូចក្នុង១អង្គ១០ម៉ឺនរៀល ព្រមទាំងចែកថវិការដល់តាជីយាយជីប្រមាណ២០០នាក់ ក្នុងម្នាក់១ម៉ឺនរៀល និងសិស្សានុសិស្សតូចៗប្រមាណ៦០០នាក់ ក្នុងម្នាក់២ពាន់រៀល ក៍ដូចជាផ្តល់នូវភេសជ្ជ: អាហារពិសារដោយឥតគិតថ្លៃ ចំណែកនាពេលរាត្រី មានដុតកាំជ្រួច និងការសម្តែងល្ខោនផងដែរ៕