Social Network

ព្រះសីលសំវរ:ឥន្ទត្ថេរ ឡឹង ធៀម រាជាគណៈថ្នាក់ចត្វានៃគណៈមហានិកាយ ព្រះចៅអធិការវត្តសេតហត្ថី (ហៅវត្តដំរិល) ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទទួលព្រះអនិច្ចធម្ម ក្នុងព្រះជន្ម ១០៤ព្រះវស្សា ដោយជរាពាធ

(ត្បូងឃ្មុំ)៖ សូមទូលប្រគេន និងគោរពជម្រាប ជូនដំណឹង ដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទ ឲ្យបានជ្រាបថា ព្រះសីលសំវរ: រាជាគណៈថ្នាក់ចត្វា នៃគណៈមហានិកាយ ឥន្ទត្ថេរ ឡឹង ធៀម ព្រះចៅអធិការវត្ត សេតហត្ថី (ហៅវត្តដំរិល) ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

បានទទួល ព្រះអនិច្ចធម្មហើយ កាលពីវេលាម៉ោង ១០ និង ២៨ នាទី យប់ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងព្រះជន្ម ១០៤ព្រះវស្សា ដោយជរាពាធ។

សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាង កញ្ញា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមរំលែក នូវមរណទុក្ខនេះ ដោយក្តីជ្រះថ្លារៀងៗខ្លួន៕