Social Network

ស្ត្រីចាស់ជរាទុរគត៍ ជួបការលំបាក មានជីវភាពខ្វះខាតក្នុងស្រុកក្រូចឆ្មារ ទទួលបានការយកចិត្តទុកដាក់ និងអំណោយពីសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ

 (ត្បូងឃ្មុំ)៖ លោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសគណៈកម្មការ សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដឹកនាំសមាជិកសមាគមន៍ខេត្តក្រុងស្រុក និងមន្ទីរអង្គភាព ជុំវិញខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូន ដល់ស្រ្តីចាស់ជរារ ទុរគត៌គ្មានទីពឹង និងពិការ ចំនួន១២គ្រួសារ ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

លោកស្រី ម៉េង វ៉ាន់ដានីន បានធ្វើការសំណេះសំណាល និងផ្តល់ភាពកក់ក្តៅ ដោយនាំយកអំណោយ ចុះចែកជូនផ្ទាល់ និងផ្តាំផ្ញើបងប្អូនស្ត្រីយើង ត្រូវតស៊ូក្នុងជីវិត ខិតខំបំពេញការងារ ដើម្បីធ្វើយើងណាធ្វើឲ្យជីវភាពគ្រួសារ បានប្រសើរឡើង ។

ចំពោះអំណោយ ដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអុីវ ១ យួរ,ទឹកសុទ្ធ ១យួរ, ត្រីខ ១យួរ, ប្រេងឆា ១ ដប និងថវិការ២៤ម៉ឺនរៀល ។

ព្រមទាំងផ្តល់ជូនរទេះរុញ ដល់ស្រ្តីពិការជើង២រូប ក៍ដូចជាផ្តល់ថវិការចំនួន ៦០ ម៉ឺនរៀល ដល់លោកយាយ អ៊ិន ស៊្រុន សម្រាប់ទិញសសរជួសជុលផ្ទះ ក៍ដូចជាជួយសម្រួល ជីវភាពបងប្អូនស្ត្រី ដែលត្រូវការចាំបាច់ ក្នុងមូលដ្ឋាននេះ មួយចំនួនទៀតផងដែរ ៕