Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយពីបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់មន្ត្រីជំនាញ និងប្រជាពលរដ្ឋ ដើម្បីចូលរួមពង្រឹងគុណភាពផ្លូវថ្នល់ឱ្យមានភាពរឹងមាំជាប់យូរអង្វែង និងបង្កើនសុវត្ថិភាពចរាចរណ៍ក្នុងការប្រើប្រាស់ផ្លូវថ្

  • Print

ថ្ងៃអង្គារ ទី ០៣ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានធ្វើយុទ្ធការបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពីបច្ចេកទេសជួសជុលថែទាំ

ផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងធ្វើយុទ្ធនាការផ្សព្វផ្សាយនៅបេនឡាន ផ្សារសួង ក្រុងសួង ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ លោក យិន សិរីវុធ តំណាងអគ្គនាយកបច្ចេកទេស លោក ឡេង មករា តំណាងប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន លោក គី ដាណារិទ្ធ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និង តំណាងអាជ្ញាធរដែនដី ក្រុង ស្រុកទាំង ៦ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សរុបប្រមាណ ៨០ នាក់។

បន្ទាប់ពី លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ បានអានជម្រាបជូនគណអធិបតី និង អ្នកចូលរួម វគ្គបណ្តុះបណ្តាល អំពីសកម្មភាព និង សមិទ្ធិផល នានាជាច្រើនរបស់ មន្ទីរអនុវត្តសម្រេច កន្លងមក ថ្លែងនាឱកាសនោះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានមានប្រសាសន៏ថាក្នុងនាមរដ្ឋបាលខេត្ត សូមសំដែងក្តីសោមនស្សរីករាយក្នុងវគ្គបណ្តុះបណ្តាល និង ផ្សព្វផ្សាយ ស្តីពីបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលបានគិតគូយកចិត្តទុកដាក់រៀបចំបង្កើត និង ដាក់អោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានេះឡើង ដើម្បីឆ្លើយតបទៅនឹងសកលភាវូបនីយកម្ម នាសម័យទំនើបបច្ចុប្បន្ន ។

ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាល និង ផ្សព្វផ្សាយ នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្កើនសមត្ថភាពជូនដល់មន្រ្តីបច្ចេកទេសនៃមន្ទីរសាធារណការ មន្រ្តីរាជការ សិស្ស និស្សិត យុវជន និង អ្នកពាក់ព័ន្ធដ៏ទៃទៀត ទទួលបាននូវចំណេះដឹងបន្ថែមទៀត ទាក់ទង នឹងការជួសជល់ ការថែទាំផ្លូវថ្នល់ ឬ ការាយការណ៏ដល់មន្រ្តីជំនាញអំពីស្ថានភាពផ្លូវខូចខាត តាមរយៈការផ្តល់ព័ត៌មានតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីនេះ ដែលផ្តល់ភាពងាយស្រួល ឆាប់រហ័ស ក្នុងការឆ្លើយតប និងជាការផ្សព្វផ្សាយភ្ចាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការជួសជុល បានទាន់ពេលវេលា កាត់បន្ថយការចំណាយថវិកាជាតិច្រើន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជូនអ្នកប្រើប្រាស់ផ្លូវថ្នល់ និងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេស កម្ពុជា ជាពិសេសក្នុងស្ថានភាពដែលប្រទេសជាតិយើង បានកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយនេះ ក៏មានគ្រូឧទ្ទេស មកពីអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងមានការ រៀបចំដោយអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ក្រោមកិច្ចសហការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសំខាន់ គឺជួយឱ្យមន្រ្តីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានយល់ដឹងបន្ថែមពីបច្ចេកទេសសំខាន់ៗនៃការសាងសង់ និងការជួសជុលថែទាំផ្លូវថ្នល់ ឱ្យមានលក្ខណៈល្អប្រសើរ មានអាយុកាលយូរអង្វែង និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលផ្ដល់ភាពងាយស្រួលក្នុងការឆ្លើយតប និងទំនាក់ទំនងទៅកាន់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ឱ្យយល់ពីអត្ថប្រយោជន៍ និងវិធីប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍ផ្ទាល់ពីស្ថានភាពផ្លូវជង្ហុក សំបុកមាន់តាមដងផ្លូវនានា ក្នុងរាជធានី-ខេត្ត នៅទូទាំងប្រទេស សម្រាប់ចូលរួមចំណែកឱ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលបានទាន់ពេលវេលា កាត់បន្ថយការចំណាយថវិកាជាតិច្រើន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបង្កើនសុវត្ថិភាពចរាចរណ៍ជូនអ្នកប្រើប្រាស់ផ្លូវថ្នល់ និងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា។

យុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយ អំពីបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ហើយយុទ្ធនាការនេះ នឹងបន្ដបេសកកម្មបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តាខេត្តនានា បន្តទៀត ក្នុងគោលដៅបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបានគ្រប់ទាំង២៥រាជធានី ខេត្ត ទូទាំងប្រទេស៕