Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គស្នងការនគរបាលជាតិ ចុះសំណេះសំណាល និង ប្រគល់ឧបករណ៍មួយចំនួនធំ ដល់នគរបាលខេត្តត្បូងឃ្មុំ

  • Print

ត្បូងឃ្មុំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានប្រគល់ឧបករណ៍ សំភារៈមួយចំនួនធំ ដល់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដើម្បីជួយសំរួល បំរើសេវាការងារ រដ្ឋបាលក្នុងខេត្ត ឲ្យបានប្រសើរឡើង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ និងមានការចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តី មួយចំនួនទៀត។

លោក ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ ឲ្យដឹងថា សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងរយៈពេល ២ខែ ១២ថ្ងៃ រួមមានៈ

- បទឧក្រិដ្ឋ ចំនួន១៣លើក ក្នុងនោះបង្រ្កាបបាន ៨ករណី ស្មើនឹង ៦១.៥៣% ឃាត់ខ្លួនបាន៩នាក់

- បទមជ្ឈមចំនួន២៥លើក ក្នុងនោះបង្ក្រាបបាន ១៩ករណី ស្មើនឹង៧៦% ឃាត់ខ្លួនបាន៣០នាក់

- អនុវត្តដីកា ចំនួន ៤ដីកា ឃាត់ខ្លួនមុខសញ្ញាបាន ៤នាក់

- បង្ក្រាបករណីជួញដូរគ្រឿងញៀន បាន៣ករណី

- ឃាត់ខ្លួនមុខសញ្ញា បានចំនួន៥នាក់

- ដកហូតបាន ម្សៅក្រាមពណ៏ស ចំនួន១៧៧.២ក្រាម និង ៤កញ្ចប់ (ធំ២កញ្ចប់ និងតូច២កញ្ចប់)

- រថយន្ត CAMRY ១គ្រឿង និងទោចក្រយានយន្ត១គ្រឿង

- គ្រោះថ្នាក់ចរាចរ កើតឡើង ១៨លើក ស្លាប់ ៧នាក់ របួសធ្ងន់ ២៦នាក់ របួសស្រាល ១០នាក់ ខូចខាតទោចក្រយានយន្ត ២៨គ្រឿង រថយន្ត ១២គ្រឿង ។

ការអនុវត្តច្បាប់ចរាចរ ពិន័យរថយន្តល្មើសនឹង ជំពូក១០ មាត្រា៨៨ នៃច្បាប់ចរាចររួមមានៈ

- រថយន្តចំនួន ១៦៣គ្រឿង (រថយន្តធុនតូច៦២គ្រឿង)

- ទោចក្រយានយន្ត៧២៣គ្រឿង ។

កម្លាំងប្រតិបត្តិការ សង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ៈ ស្រុក ដែលរងផលប៉ះពាល់ ដោយទឹកជំនន់មាន ៤ស្រុក (ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ និងស្រុកអូរាំងឪ) ដែលធ្វើឲ្យប៉ះពាល់ ប៉ើង តាមទឹក ៦ខ្នង ប្រជាពលរដ្ឋ ចំនួន ៦៣៦៦គ្រួសារ ស្មើនឹង ១២១៥៥នាក់ ស្លាប់ដោយលង់ទឹក ៣នាក់ (ក្មេងអាយុ៨ខែ អាយុ២ឆ្នាំ និងព្រះសង្ឃ ១អង្គ) កម្លាំងត្រៀមអន្តរាគមន៍ សរុប ១២០នាក់ ទូកម៉ាស៊ីន ចំនួន២៦គ្រឿង កម្លាំងចុះជួយរុះរើផ្ទះ៣៦ខ្នង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រគល់ ឧបករណ៍សំភារៈ ដល់ស្នងការដ្ឋាន ខេត្តត្បូងឃ្មុំ រួមមានៈ រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង រថយន្តដឹកកម្លាំង ១គ្រឿងម៉ូតូ ១០គ្រឿង Repeater ១គ្រឿង វិទ្យុទាក់ទង កាន់ដៃ ១១២គ្រឿង (នគរបាល១០០ អាវុធហត្ថ ៦ និងតំបន់សឹករង៦) អាវប្រឆាំងបាតុកម្ម និង មួក ៦០កំប្លេ អាវការពារគ្រាប់ ៦០ ខែល៦០ ដំបងឆក់ ៦០ អាវុធAK ៥០ដើម អាវុធ K54 ៣០ដើម និងអាវពន្លឺចរាចរ ៦០ ផងដែរ ។ ហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឲ្យ កងកម្លាំងទាំងអស់ ត្រូវចេះសាមគ្គីគ្នា ត្រូវបន្ថែម សមត្ថភាព ដើម្បីធ្វើជា សេនាធិការ ឲ្យគណៈបញ្ជាការ ឯកភាពខេត្ត ដំណើរការ ទៅដោយរលូន ៕

ដោយ៖ សាន វិឡែម (១៣.០៨.២០១៤)