Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញធ្វើបុណ្យបង្សុកូលព្រះសព ចៅអធិការវត្តដំរិល មានព្រះជន្ម១០៤វស្សា ចំណាស់ជាងគេក្នុងខេត្ត

  • Print

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ អញ្ជើញធ្វើពិធីបុណ្យបង្សុកូលឧទ្ទិស

កុសលប្រគេនព្រះវិញ្ញាណក្ខ័ន្ធព្រះសព ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម ព្រះរាជាគណៈ ថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្ត ដំរិល ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានទទួលព្រះអនិច្ចកម្ម នៅវេលាម៉ោង១០៖២៨នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅ ក្នុងព្រះជន្ម១០៤ព្រះវស្សា ដោយជរាពាធ។

ចំពោះព្រះសព ព្រះសីលសំវរ ឡឹង ធៀម បានដំកល់ទុកនៅវត្តដំរិលនេះ ដោយរង់ចាំបូជា ក្នុងអំឡុងរយ:ពេល៣ឆ្នាំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ទុកការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវន្ត័សង្ឃ ដែលមានបទពិសោធន៍ចាស់ទុំ របស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ព្រះពុទ្ធសាសនា។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមឧទ្ទិសដល់ព្រះវិញ្ញាណខន្ធព្រះសព និមន្តទៅកាន់ឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា៖ ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម ប្រសូត្រនៅថ្ងៃសុក្រ ១៥កើត ខែមាឃ ឆ្នាំរោង អដ្ឋស័ក ព.ស.២៤៥៦ គ.ស.១៩១៥ ដោយមានបិតានាម ឡឹង ជិម និងមាតានាម កែវ អ៊ុម ជាកសិករ នៅភូមិសំស្មែ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

កាលពីមានអាយុ ១៦ឆ្នាំ ត្រូវបានបិតានាំយកទៅទុកដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រ លេខនព្វន្ត និងធម៍អាថ៏ នៅវត្តដំរិល។ លុះដល់អាយុ២១ឆ្នាំ បានបួសជាឧបសម្បទា នៅក្នុងពុទ្ធសីមាវត្តរកាឃ្នួច ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ។

ក្រោយពីបានសម្រេចញត្តិចតុ្ថកម្មវាចាមក ព្រះឧបជ្ឍាយ៍ ឲ្យនាមបញ្ញត្តិថា “ឥន្ទតេរ”។

បន្ទាប់មកក្រោយពីឧបសម្បទាជាភិក្ខុភាវ:រួចហើយភិក្ខុ ឡឹង ធាម ក៍និមន្តទៅគង់វត្តដំរិលវិញ រហូតទទួលឋាន:ជា ព្រះគ្រូសូត្រ ហើយបន្តរហូតជាចៅអធិការវត្តដំរិលសព្វថ្ងៃនេះ។

ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម បានទទួលឋានន្តរសក្តិ ជាព្រះរាជាគណ:ថ្នាក់ទី៤ និងទទួលបានផ្លិតរាជាគណ: ដោយការតែងតាំង និងប្រគេនពីព្រះសង្ឍរាជគណ:មហានិកាយ ព្រះនាម ទេព វង្ស កាលពីឆ្នាំ២០០៤ផងដែរ៕