Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • Print

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីដំណើរការសមាហរណ

កម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនើ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ៖ កិច្ចការសំខាន់ៗដើម្បីគាំទ្រដល់ដំណើរការធ្វើសមាហរណកម្មបុគ្គលិក និងកិច្ចការពាក់ព័ន្ធក្នុងការផ្ទេរបុគ្គលិករបស់អភិបាលក្រុង ស្រុក ខណ្ឌ រៀបចំប្រមូល និងចងក្រងបញ្ជីសំណុំឯកសារពាក់ព័ន្ធនឹងបុគ្គលិកបច្ចុប្បន្ន ដើម្បីផ្ទេរបញ្ជីសំណុំឯកសារទាំងនោះ ទៅឱ្យការិយាល័យទទួលបន្ទុកគ្រប់គ្រងបុគ្គលិក ហើយត្រូវរៀបចំទីកន្លែងបំពេញការងាររបស់បុគ្គលិកតាមការិយាល័យ ឬអង្គភាពនីមួយៗឱ្យបានសមស្របតាមគោលការណ៍ នៃការធ្វើសមាហរណកម្មនិងស្ថានភាពជាក់ស្តែងនៃក្រុង ស្រុក ខណ្ឌនីមួយៗ។

ឯកឧត្ដម អភិបាលរងខេត្ត បន្តថា ៖ កិច្ចការសំខាន់ៗដើម្បីគាំទ្រដល់ដំណើរការធ្វើសមាហរណកម្មបុគ្គលិក ក្នុងក្របខ័ណ្ឌពេលវេលាអនុវត្ត គឺត្រូវសម្របសម្រួលសហការរៀបចំកម្មវិធីការងារ និងជំរុញអនុវត្តការងារតាមភារកិច្ចដែលបានកំណត់ពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណ៍ កម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីដាក់ជូន គ.ជ.អ.ប. ពិនិត្យ សម្រេចឱ្យបានយ៉ាងយូរត្រឹមសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២០។

ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំធ្វើអំពើល្អ ក្នុងការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អទ្វេរដង ប្រកដោយតម្លាភាព និងប្រសិទ្ធភាព។

ឯកឧត្ដម បានជំរុញដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការងារឱ្យបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត អំពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ប្រតិទិនការងារ និងដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីឲ្យខេត្តត្បូងឃ្មុំកាន់តែរីកចម្រើន ៕