Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ៖ កីឡានាំមកនូវសុខភាព អរគុណសន្តិភាពទើបមានព្រឹត្តិការណ៍កីឡានានាកើតឡើង

  • Print

នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញជាអធិបតីភាព

ប្រគល់ពាននិងប្រាក់រង្វាន់ ដល់ក្រុមកីឡាករទទួលជ័យលាភី ក្នុងពិធីបិទកីឡាការប្រកួត មហាជន ពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរខួបលើកទី៤១ ទិវាជ័យជំនះ៧មករា ដែលរៀបចំឡើងនៅទីលានបាល់ទាត់សម្តេចតេជោ ហ៊ុនសែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ក៍ដូចជាពលរដ្ឋទូទាំងខេត្ត បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខពីចម្ងាយ ចំពោះក្រុមគ្រួសារសព និងរងរបួស ក្នុងឧប្បទ្ទេវហេតុបាក់រលំអាគារនៅខេត្តកែប កាលពីថ្ងៃម្សិលមិញនេះ ដោយសម្តេចតេជោ ហ៊ុន សែន បានទៅដល់ទីតាំងនោះចាប់ពីពេលយប់រហូតទល់ភ្លឺផងដែរ ដែលជាការយកចិត្តទុកដាក់ព្រួយបារម្ភពីសំណាក់ប្រមុខដឹកនាំកម្ពុជាចំពោះពលរដ្ឋ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងនូវការកោតសសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីប្រកួតនេះ ដើម្បីក្នុងទិសដៅជ្រើសរើសរកក្រុមកីឡាករ ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ពេលប្រកួតបានល្អ សម្រាប់ត្រៀមទៅចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី០៤ ឆ្នាំ ២០២០ ថ្នាក់ខេត្ត កីឡាសុីហ្គេម២០២៣ និងកម្មវិធីប្រកួតបន្តបន្ទាប់ទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា ការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏មិនអាចយើងទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ ដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការកីឡានេះ គឺដើម្បីអបអរ រំលឹក ចងចាំ នៅថ្ងៃកំណើតទី២ គម្រប់៤១ឆ្នាំ នៃទិវាជ័យជំនះ០៧មករា ។

ដើម្បីបន្ថែមការលើកទឹកចិត្តក្រុមកីឡាករ ចំពោះថវិការជ័យលាភី ឯកឧត្តមបណ្ឌិត អភិបាលខេត្ត នឹងបង្កើនទ្វេដង ដោយគុណនឹង នៃថវិការនាឆ្នាំនេះ។

បើតាមលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំបានឲ្យដឹងថា ការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរទិវាបុណ្យជាតិ ០៧ មករា ២០២០ មាន០៤ប្រភេទកីឡាចូលរួមប្រកួត គឺប្រភេទកីឡាបាល់ទាត់ បាល់ទះវាយសី និងប៉េតង់ ដោយមានក្រុមសរុបទាំងអស់ ២៣ក្រុម មកពី១១អង្គភាពនិង០៦ក្រុងស្រុក ។

លោកឲ្យដឹងបន្តទៀតថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល០៤ថ្ងៃកន្លងទៅ ជាលទ្ធផល ទទួលបាន០៣ចំណាត់ថ្នាក់ មានលេខ០១ លេខ០២ និងលេខ០៣។

ក្នុងនោះប្រភេទកីឡាវាយសី ចំណាត់ថ្នាក់លេខ០១ បានទៅលើលោក អ៊ាង សុខជា និងលោក ម៉េង ហាក់ ទទួលបានសម្ភារៈកីឡា និងថវិកា២០ម៉ឺនរៀល ប្រភេទកីឡាប៉េតង់ លេខ០១ បានទៅលើក្រុម គណបក្សខេត្ត ទទួលបានពានមួយ សម្ភារៈកីឡា និងថវិកា៤០ម៉ឺនរៀល -ប្រភេទកីឡាបាល់ទះ លេខ០១ បានទៅលើក្រុមបាល់ទះ មន្ទីរអប់រំយុវជននិងកីឡាខេត្ត ទទួលបានពានមួយ សម្ភារៈកីឡា និងថវិកា១លាន២សែនរៀល និងប្រភេទកីឡាបាល់ទាត់ លេខ០១ បានទៅលើក្រុមបាល់ទាត់ មន្ទីរសាធារណការមនិងដឹកជញ្ជូនខេត្ត ទទួលបានពាន០១ សម្ភារៈកីឡា និងថវិកា ១លាន៨សែនរៀល។