Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីពេទ្យសត្វ ខេត្តត្បូងឃ្មុំ ចុះព្យាបាល សត្វពាហនៈ ជូនប្រជាពលរដ្ឋ និងណែនាំ ពីរបៀបការពារ កុំឲ្យឆ្លងជំងឺ ពីសត្វទៅសត្វ

  • Print

ត្បូងឃ្មុំ៖ មន្ត្រីពសុពេទ្យ នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ បានចុះព្យាបាល សត្វគោ ដែលកើត ជំងឺអុតក្តាម និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ឲ្យចេះថែទាំសត្វ និងការពារ កុំឲ្យឆ្លងជំងឺ ពីសត្វទៅសត្វ នៅភូមិចាន់រស្មី ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មន្ត្រីពេទ្យសត្វ លោក គូ ចាន់ថន បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានសត្វគោ បានកើតជំងឺអុតក្តាម នៅក្នុងភូមិឃុំ ដូចខាងលើ លោក រី ដាវិន ប្រធានការិយាល័យ ពសុពេទ្យ នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានចាត់បញ្ជា ឲ្យមន្ត្រីពេទ្យ សត្វចុះពិនិត្យ ដល់កន្លែងកើតហេតុ និងព្យាបាលសត្វ ភ្លាមៗតែម្តង។

លោក គូ ចាន់ថន បានឲ្យដឹងទៀតថា រូបលោក រួមជាមួយ ក្រុមការងារ មានឈ្មោះ ប៉ី វិចិត្រ និងលោក ចាន់សុជាតិ សហការជាមួយ មន្ត្រីពេទ្យ សត្វស្រុក ត្បូងឃ្មុំ ក្រោយពី ការព្យាបាលសត្វគោ ចំនួន៣ក្បាល ដែលកើតជំងឺ អុតក្តាមរួច ក្រុមការងារ បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ពីរបៀបការពារសត្វគោ កុំឲ្យមានជំងឺ និងបើមានជំងឺ ត្រូវចេះការពារកុំឲ្យ ជំងឺពីសត្វ ទៅសត្វផងដែរ។

មន្ត្រីពេទ្យសត្វដដែល បានឲ្យដឹងទៀតថា ក្នុងកំឡុងពេល ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នេះ មន្ទីរកសិកម្មខេត្ត ក៏ដូចជាលោក ប្រធានការិយាល័យ ពេទ្យសត្វ បានណែនាំឲ្យ មន្ត្រីក្រោមឱវាទ ចុះប្រចាំការ នៅក្បែរប្រជាពលរដ្ឋ ដែលបានជម្លៀស មកទីទួល សុវត្ថភាព ជាប្រចាំ ដើម្បីត្រៀម ជួយអន្តរាគម ព្យាបាលសត្វពាហនៈ ដែលកើតជំងឺ ឲ្យបានទាន់ពេលវេលា ។

ទន្ទឹមនេះ លោក គូ ចាន់ថន បានឲ្យដឹងដែរថា កន្លងទៅថ្មីៗនេះ ខណៈពេលដែល ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ មន្ត្រីពេទ្យ សត្វខេត្តត្បូងឃ្មុំ បានធ្វើការ ព្យាបាលសត្វគោ កើតជំងឺរាគ និងជំងឺអុតក្តាម បានចំនួន១៨ក្បាល និងព្យាបាលសត្វពពែ បានចំនួន៣៣ ក្បាលផងដែរ ៕