Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គីសភ័យឆាប់ឆេះផ្ទះប្រជាពលរដ្នអស់២ខ្នងអស់ទាំងស្រុង នៅស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ

  • Print

នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មានករណីអគ្គីសភ័យឆាបឆេះផ្ទះប្រជាពលរដ្ន ចំនួន២ខ្នងអស់ទាំងស្រុង នៅក្នុងភូមិកណ្តោលកោង

ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ករណីអគ្គិភ័យឆាបឆេះនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី បានធ្វើអោយឆេះផ្ទះ២ខ្នងអស់ទាំងស្រុង ដែលមានម្ចាស់ផ្ទះទី១ ឈ្មោះ ងន់ វណ្ណដែន រស់នៅក្នុងភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងផ្ទះមិនស្គាល់ម្ចាស់មួយខ្នងទៀត ត្រូវបានម្ចាស់ទុកចោលទៅធ្វើការចំណាកស្រុក។

ហេតុការដែលគួរអោយសោកស្ដាយមួយនេះ បានបង្កការខូតខាតសំភារៈមួយចំនួនរួមមាន ៖ ម៉ូតូ១គ្រឿង គ្រឿងសង្ហារឹម តុ ទូ គ្រែ សម្លៀកបំពាក់ ១ចំនួនធំ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។

ខណៈពេលកើតហេតុភ្លាមៗ មានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ២គ្រឿង និងស្រុកពញាក្រែក២គ្រឿង ក្រុងសួង១គ្រឿង បានចេញមកជួយអន្តរាគមន៍ បាញ់ពន្លត់អណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ មិនបណ្ដាលអោយឆេះឆ្លងដល់ផ្ទះអ្នកជិតខាងបន្តទៀតនោះទេ ។

លោក ឱម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បានអោយដឹងថា កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១២ រថយន្ត ហើយគ្រប់គ្រងស្ថានការបានទាំងស្រុងនៅម៉ោង ១០ និង ៤០ ផងដែរ។