Social Network

ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ លោកជំទាវ ឯក ញ៉ ភរិយា ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

នៅ រសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រឹក្សាខេត្តត្បូងឃ្មុំ រួមនិងឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលត្រូវជាស្វាមី កូនបង្កើត កូនប្រសារ និង

ចៅៗ ទាំអស់ បានធ្វើពិធីបុណ្យទក្ខិណានុប្បទានគំរប់ ៧ ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ លោកជំទាវ ឯក ញ៉ ដែលត្រូវជាភរិយា របស់ ឯកឧត្តម ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី ០៣ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ២០នាទី រសៀល ក្នុងជន្មាយុ ៧២ ឆ្នាំដោយរោគាពាធ នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតភូមិទី ៨ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នៅក្នុងការប្រារព្វពិធីបុណ្យនេះដែរ ជួបជុំពទ្ធបរិស័ទ នមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និង ក៏មានការនិមន្តព្រះសង្ឃសម្តែងធម្មកថិកធម៌ទេសនា ជូនដល់ពុទ្ធបរិស័ទ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ លោកជំទាវ ឯក ញ៉ ដែលបានទទួលមរណភាព គម្រប់ ៧ ថ្ងៃ តាមបែបពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

សម្រាប់ពេលរសៀល នោះ មានការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវកិត្តិយស និង ពិសារភោជនីយអាហា ក្នុងនោះដែរ ក៏មានអញ្ជើញជាចូលរួម ពីលោកជំទាវ គឹង ចាន់ឌី គន់គីម ឧត្តមភរិយា ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដើម្បីជាការសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដែលបានទទួលមរណៈភាព របស់ លោកជំទាវ ឧបាសិកា ឯក ញ៉ ចំពោះការបាត់បង់នូវភរិយា ម្តាយ ជីដូន ដែលពោរពេញទៅដោយគុណធម៌ ព្រហ្មវិហាធម៌ និងសង្គហធម៌។

ឯកឧត្តម គល់ យ៉ាត រួមនិង ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលត្រូវជាស្វាមី កូនបង្កើត កូនប្រសារ និង ចៅៗ ទាំអស់ ជំនួសមុខ ក្រុមគ្រួសារនៃសព ក្នុងពិធីបុណ្យទក្ខិណានុប្បទានគំរប់ ៧ ថ្ងៃ នេះ បានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក- លោកស្រី ភ្ញៀវកិត្តិយស ទាំងអស់ ដែលបានអញ្ជើញចូលរួមកម្មវិធីបុណ្យ នេះ សូមទទួលយកផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន កុំបីខាន។