Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីចុះកិច្ចសន្យាផលិតកម្ម ស្តីពីការទិញ លក់ ផលិតផលម្រេច រវាងសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជា និងក្រុមហ៊ុន ហ៊្វុកស៍ (ខេមបូឌា) ឯ.ក

  • Print

នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានសម្របសម្រួលរៀបចំ ពិធីចុះ កិច្ចសន្យាផលិតកម្ម ស្តីពីការ ទិញ លក់ កសិផលម្រេច រវាងសហភាព សហគមន៍គ្រឿងទេសកម្ពុជា និងក្រុមហ៊ុន ហ៊្វុក ស៍ ជាផ្លូវការហើយ បន្ទាប់ពីមានការខិតខំ ប្រឹងប្រែង ជាយូរមកហើយនោះ ។

ក្នុងពិធីចុះ កិច្ចសន្យាផលិតកម្ម ស្តីពីការ ទិញ លក់ កសិផលម្រេចនាឱកាសនោះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង ខេត្តត្បូងឃ្មុំ និងជាប្រធានអនុគណៈ កម្មាធិការ សម្របសម្រួល កិច្ចសន្យា ផលិតកម្មកសិកម្ម និងមានការចូលរួមពីប្រធាន / អនុប្រធាន មន្ទីរកសិកម្មខេត្ត អភិបាលរងស្រុក ប្រធានសហភាព សហគមន៍ កសិកម្ម គ្រឿងទេសកម្ពុជា និងប្រធាន ក្រុមហ៊ុនហ៊្វុកស៍ (ខេមបូឌា) ឯ.ក ព្រមទាំងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានប្រសាសន៍ បញ្ជាក់ថា ៖ ទោះបីតម្លៃម្រេចធ្លាក់ចុះ ធ្វើឲ្យអ្នកដាំបាក់ទឹកចិត្ត ហើយបានបោះបង់ការថែទាំ បណ្តាលឲ្យខូចខាតជាច្រើនហិកតា តែ ក៏ផ្ទៃដីម្រេចដែលកសិករ យើងនៅបន្តថែទាំនោះ នៅសល់ប្រមាណ ១,៩៩០ហិកតា ដែលបើយើងគិតថា បច្ចុប្បន្នម្រេច ផ្តល់ទិន្នផល ៣,៧តោន/ហិកតា យើងអាចមាន បរិមាណម្រេចប្រមាណ ៧,៣៦០តោន ។

ក្នុងទិសដៅ លើកកម្ពស់គុណភាព សុវត្ថិភាពកសិផល លើកស្ទួយជីវភាព ប្រជាកសិករ ធានានិរន្តភាព ទីផ្សារនិងតម្លៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានសម្របសម្រួល រៀបចំសហគមន៍កសិករ ដូចជាសហគមន៍កសិកម្ម ២៧សហគមន៍ ។ សហគមន៍នេសាទ ១៤សហគមន៍ សហគមន៍ព្រៃឈើ ១សហគមន៍ សហគមន៍ ក្រុមកសិករ ១៤ និងបណ្តុំផលិតកម្ម ៤៩បណ្តុំ ក៏បានបង្កើតឡើង ដើម្បីដើរតួនាទី ជាដៃគូពិតប្រាកដ ជាមួយវិស័យឯកជន (ក្រុមហ៊ុន) ក្នុងផលិតកម្ម កសិកម្ម ហើយកំពុងតែបណ្តុះបណ្តាល ពង្រឹងសមត្ថភាព គ្រប់គ្រងនិងបច្ចេកទេស ដើម្បីតម្រង់ ទិសកសិករ អនុវត្ត បានត្រឹមត្រូវ មានផែនការផលិតកម្ម ប្រកបដោយសុវត្ថិភាព គុណភាណ និងស្តង់ដារទីផ្សារ ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ៖ បានថ្លែងថា ផលិតកម្មកសិកម្ម តាមកិច្ចសន្យា ជាយន្តការធានា និរន្តរភាព ទីផ្សារកសិផល ជូនប្រជាកសិករ និងគ្រប់ផ្នែកអ្នកពាក់ព័ន្ធ វិស័យកសិកម្ម ជាពិសេស សហគមន៍កសិកម្ម ប៉ុន្តែកម្រិត នៃការយល់ដឹងពី គោលគំនិតនៃសហគមន៍ មិនទាន់ទូលំទូលាយ ព្រមទាំងខ្វះធនធាន សម្រាប់ផ្តួចផ្តើម ផលិតកម្ម អាជីវកម្មបានក្លាយជា ឧបសគ្គក្នុងការបង្កើតកិច្ចសន្យា ។

ឯកឧត្តម បន្តថា ៖ កិច្ចសន្យាផលិតកម្មកសិកម្ម ជាការព្រមព្រៀង ជាគូភាគីរវាងអ្នកផលិត (កសិករ) និងវិស័យឯកជន(អ្នកទិញ) ដោយមានការសម្របសម្រួល ពីមន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់គុណភាពកសិផល និងដោះស្រាយ បញ្ហាប្រឈមទីផ្សារ ក្នុងវិស័យកសិកម្ម។ ដើម្បីជំរុញដំណើរការ អនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា រវាងដៃគូផលិត និងវិស័យឯកជននេះ ឲ្យបានផុសផុលនិងមានប្រសិទ្ធភាព ដោយមានការចូលរួមសម្របសម្រួល ពីគ្រប់ភាគី នៃមន្ត្រីសាធារណៈផងដែរ ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ក៏បានស្នើឲ្យភាគីទាំង ២នេះ ត្រូវរៀបចំផែនការ ដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីដំណោះស្រាយ ក្នុងការអនុវត្តតួនាទីភារកិច្ច របស់សេចក្តី អនុគណៈកម្មាធិការនេះធ្វើយ៉ាងណា ឲ្យការដំណើរការ នៃការអនុវត្តកិច្ចសន្យា ទទួលបានជោគជ័យ ពិសេសធានា ឲ្យបានតម្លៃទីផ្សារ កសិផលរបស់ប្រជាកសិករ ៕