Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យសណ្ឋាគារឆៃណាមេមត់ ដែលជាទីតាំងត្រៀមទុកជាមុន សម្រាប់អ្នកជំងឺ COVID-19 និងអំពាវនាវរក្សាអនាម័យ ពិសេសពលរដ្ឋ ដែលទើបមកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីខ្លួន និងក្រុមគ្រួសារ

  • Print

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងត្រៀមរៀបចំទីតាំងសម្រាប់ពិនិត្យព្យាបាលអ្នកឆ្លងមេរោគ

COVID-19 និងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។ ទីតាំងនេះស្ថិតនៅសណ្ឋាគារឆៃណាមេមត់ ក្នុងស្រុកមេមត់ មាន៥០បន្ទប់ ដោយមើលឃើញថាជាទីតាំងមួយដ៍ល្អ បន្ទប់ស្អាត មានអនាម័យ អាចរក្សាអ្នកផ្ទុកវីរុសកូវីដ១៩ ក៍ដូចជាស្នាក់នៅ ពិនិត្យ និងព្យាបាលបានយ៉ាងមានសុវត្ថិភាពផងដែរ។

ដោយឡែកក្នុងខេត្តត្បូងឃ្មុំ មានមន្ទីរពេទ្យបង្អែក០៦ នៅតាម០៦ក្រុងនិងស្រុក បានយកជាកន្លែងពិនិត្យតាមដាន ព្យាបាលវីរុសកូវីដ១៩ យ៉ាងសស្រាក់សស្រាំបំផុតទាំងយប់ថ្ងៃ។

ពិសេសមន្ទីរពេទ្យបង្អែកពញាក្រែកមានអ្នកវិជ្ជមានវីរុសកូវីដ ចំនួន០២នាក់ និងមន្ទីរពេទ្យបង្អែកមេមត់មាន០១នាក់ កំពុងសម្រាកពិនិត្យព្យាបាល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ ម្ចាស់សណ្ឋាគារឆៃណាមេមត់ ដែលសហការផ្តល់ទីតាំង ក្នុងយុទ្ធនាការការពារ និងប្រយុទ្ធប្រឆាំងការរីករាលដាលជាបន្ត ដែលជាជំងឺកំពុងរីករាលដាលជាសកល នាពេលនេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៍ដូចជាអំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹសាប៊ូឫអាកុល ពាក់ម៉ាស់ការពារ និងសូមកុំជួបជុំគ្នាក្នុងដំណាក់កាលនេះ ។

ឯកឧត្តមបណ្ឌិត បញ្ជាក់បន្ថែមថា ជាពិសេសប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង។

ហើយប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

សូមបញ្ជាក់ផងដែរថា ក្នុងខេត្តត្បូងឃ្មុំ មានអ្នកវិជ្ជមានមេរោគកូវីដ១៩ ចំនួន០៤នាក់ ដោយ០៣នាក់ដាក់ឲ្យនៅដាច់ដោយឡែក និងពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ក្នុងនោះ០២នាក់នៅមន្ទីរពេទ្យបង្អែកពញាក្រែក ០១នៅមន្ទីរពេទ្យបង្អែកមេមត់ ដោយឡែក០១ទៀតនៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន៨៦នាក់ហើយ៕