Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរទេសចរណ៍ខេត្ត ចុះផ្សព្វផ្សាយណែនាំស្ដីការបិទអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) នៅទូទាំងខេត្តត្បូងឃ្មុំ

  • Print

ដើម្បីឆ្លើយតប ទៅនឹងការការពារ ពីការរីករាលដាល ក៏ដូចជាការត្រៀម លក្ខណៈទុកជាមុន ក្នុងការបង្ការនឹង ការពារនូវជម្ងឺ ផ្លូវដង្ហើម ដ៏កាចសាហាវ គឺជម្ងឺកូរ៉ូណា ឬជម្ងឺ Covid ១៩ មន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក អឿន រិទ្ធ ប្រធានមន្ទីរ ទេសចរណ៍ខេត្តត្បូងឃ្មុំ បានដឹកនាំ មន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយណែនាំ ស្ដីការបិទ អាជីវកម្ម KTV ក្លឹប កម្សាន្ត ( ខារ៉ាអូខេ រង្គសាល ឌីស្កូតែក ) នៅតាមមូលដ្ឋានដើម្បីបង្ការ និងទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ១៩ (Covid_19) នៅទូទាំងខេត្តត្បូងឃ្មុំ នាពេលកន្លង ទៅថ្មីៗនេះ ។

បើតាមការឲ្យដឹងពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ៖ការចុះផ្សព្វផ្សាយសេចក្ដីណែនាំបិទ KTV ក្លឹមកំសាន្ត ( ខារ៉ាអូខេ ឌីស្កូតែក រង្គសាល )នេះ អនុវត្តតាមលិខិតលេខៈ ១៥១/២០ សជណ/តឃ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្តីពីវិធានការចាំបាច់ ដើម្បីបង្ការ និងទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ19 (Covid 19) នៅរដ្ឋបាលខេត្តត្បូងឃ្មុំ ។

លិខិតលេខ ១៣៦ សជណ.អចឧ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្នើចាត់វិធានការ បិទអាជីវកម្ម KTV ក្លឹបកំសាន្ ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) នៅតាមមូលដ្ឋាន អាជីវកម្ម ស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួង ទេសចរណ៍ និងលិខិតលេខៈ ១២៩ សជណ អរហ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការបិទ KTV ក្លឹបកំសាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក) ។

មន្ទីរទេសចរណ៍ខេត្ត បានចុះផ្សព្វផ្សាយ ស្រុកពញាក្រែក ស្រុកអូរាំងឪ ស្រុកតំបែរ មេមត់ ក្រុងសួង និងស្រុកត្បូងឃ្មុំ នគរបាល កងរាជអាវុធហត្ថស្រុក បានបិទKTV ក្លឹមកំសាន្ត (ខារ៉ាអូខេ ឌីស្កូតែក រង្គសាល) បានចំនួន ២៦កន្លែង អាជីវកររីករាយ និងយល់ដឹងពីការ រាតត្បាតនេះ (Covid_19) ហើយបានសហការ យ៉ាងល្អប្រសើរ ។

លោក អឿន រិទ្ធ បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលទើបតែ វិលត្រឡប់ មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែក ពីអ្នកដទៃរយៈពេល ១៤ថ្ងៃ នឹងបន្តតាមដាន សុខភាពខ្លួនឯង ។ ហើយប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 សូមទំនាក់ទំនង ទៅកាន់លេខទូរសព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិត លោកអ្នកបំផុតផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្នុងខេត្តត្បូងឃ្មុំ មានអ្នកវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០៤នាក់ ក្នុងនោះ ២នាក់ មានលទ្ធផល តេស្តអវិជ្ជមាន វីរុសកូវីដ១៩ ចំនួន២លើក ហើយត្រូវបាន អនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែមីនានេះ ដោយឡែក ២ករណីទៀត កំពុងពិនិត្យព្យាបាលបន្តទៀត ។

បើតាមក្រសួង សុខាភិបាល គិតត្រឹម ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញ អ្នកឆ្លងមេរោគ COVID-19 ចំនួន ៩១នាក់ ( ស្រី២៤នាក់ ប្រុស៦៧នាក់ ) ៕