Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនចំនួនអ្នកឆ្លង COVID-19 នៅបន្ដកើនឡើង ជៀសមិនផុតពីការដាក់កម្ពុជាក្នុងគ្រាអាសន្ននោះទេ

  • Print

បាត់ដំបង)៖ ក្នុងបទសម្ភាសន៍ខ្លីមួយ ជាមួយអ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ក្រោយបញ្ចប់ជំនួប សំណេះសំណាល ជាមួយមន្ដ្រីរាជការ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ប្រសិនបើចំនួន អ្នកឆ្លងជំងឺ COVID-19 នៅតែបន្ដកើនឡើង ជៀសមិនផុត ពីការដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននោះទេ ។

សម្ដេចក្រឡាហោម ស ខេង នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ គឺមិនទាន់មានទេ [ ដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ] ប៉ុន្ដែសម្ដេចតេជោ លោកមានប្រសាសន៍ថា កំពុងពិចារណា ខ្ញុំគិតថាប្រសិន ណាជាស្ថានភាពនេះ វាកាន់តែរីកចំនួន អ្នកផ្ទុកមេរោគនេះ (COVID-19) ជៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាព បច្ចុប្បន្ន ក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ » ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ តាមតួលេខ ដែលសម្ដេចទទួលបានពី អគ្គស្នងការ នគរបាលជាតិ ចំនួនពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រទេសមួយនេះ បានប្រកាសបិទព្រំដែន បណ្ដោះអាសន្ន ជាមួយកម្ពុជា មានចំនួនប្រមាណ ២១,០០០នាក់ ។ បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំ ឲ្យអភិបាលរាជធានី-ខេត្ត ទាំង ២៥ ត្រូវធ្វើការស្រង់បញ្ជី ចំនួនពលករ ដែលត្រឡប់ មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់ ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយ សូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេស ឲ្យស្ថិតនៅ ក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺ កូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌា ក៏បានប្រកាសរួចហើយ ។ សម្តេចតេជោបញ្ជាក់ថា សម្តេចកំពុងឲ្យមានការសិក្សា អំពីវិសាលភាព នៃការដាក់ប្រទេស ក្នុងគ្រាមានអាសន្ននេះ ៕

ដងស្រង់ពី : freshNews