Social Network

អភិបាលស្រុកពញាក្រែក និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ច្រានចោលព័ត៍មានក្លែងក្លាយរបស់គណនីហ្វេសបុក William Guang ដែលសរសេរបង្ហោះថា រឿងអីអាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ!!

ពាក់ព័ន្ធនឹងរឿង គណនីហ្វេសបុក William Guang ដែលសរសេរថា អាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ បន្ទាប់ពីទទួលបានព័ត៍មាននេះ អភិបាលស្រុកពញាក្រែក

និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបដិសេដ និងច្រានចោលព័ត៍មាននេះ ជាព័ត៍មានមិនពិត។

លោកលី សុភាលីន អភិបាលស្រុកពញាក្រែក បានបញ្ជាក់ប្រាប់ទៅកាន់គណកម្មាធិការប្រយុទ្ធប្រឆាំងនឹងព័ត៍មានក្លែងក្លាយ ដោយសូមច្រានចោលព័ត៌មានមិនពិត ដែលបង្ហោះលើអាខោនហ្វេសប៊ុកឈ្មោះ William Guangដែលសាធារណជនស្គាល់ថា ជាអាខោនរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង មានតួនាទីជាសមាជិកឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក ដែលបានសរសេរបង្ហោះថា រឿងអីអាជ្ញាធរវៀតណាម មានសិទ្ធឆ្លងចូលដីខ្មែរមកហាមឃាត់ ចូលមកដេញពលរដ្ឋខ្មែរ មិនអោយធ្វេីស្រែនៅលេីដីខ្មែរ ?

ទាក់ទងនិងការលើកឡើងរបស់អាខោនហ្វេសប៊ុកឈ្មោះ William Guangដែលសាធារណជនស្គាល់ថា ជាអាខោនរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង មានតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ខាងលើនេះលោកលី សុភាលីន អភិបាលស្រុកពញាក្រែកបញ្ជាក់ច្បាស់ៗថា រឿងនេះពីមុនប្រជាពលរដ្ឋឆ្លាប់ចូលទៅកន្លែងនេះ ជារៀងរាល់ថ្ងៃប្រជាពលដ្ឋតែងតែមកអាស្រ័យផល ដូចជាដាំដំណាំផ្សេងៗជាលក្ខណ:ទ្រង់ទ្រាយធំ ។

លោកបានបញ្ជាក់ទៀតថា អាជ្ញាធរស្រុកតែងតែបានចុះផ្សព្វផ្សាយណែនាំផងដែរនៅ ពេលដែលប្រជាពលរដ្ឋខ្មែរយើងដល់ព្រំដែន ហើយនៅពេលប្រជាពលរដ្ឋនិងប្រតិភូគណបក្សខ្មែរក្រោកមកដល់ទីនេះ អាជ្ញាធរវៀតណាមគេឆ្ងល់ទៅវិញ ហេតុអ្វីមានប្រជាពលរដ្ឋនៅតាមព្រំដែន ទាហានវៀតណាម គឺមកឈរមើលនៅទីនឹងទេ ហើយការដេញដូចពាក្យចោទនេះគឺគ្មានទេ គ្មានវៀតណាមមកដេញ ខ្មែរនៅលើដីខ្មែរ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៍បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលព័ត៍មានខាងលើនេះ ជាព័ត៍មានមិនពិតផងដែរ។