Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានដាក់ដំណើរការនាថ្ងៃនេះ ខណៈថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្ទាប់

  • Print

សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានដាក់ដំណើរការហើយនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ខណៈថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្ទាប់ ហើយចំពោះការដំណើរកាត់រឿងក្តីនោះ

នៅមិនទាន់ដឹងច្បាស់ថាមានរឺអត់នៅឡើយទេ។ នេះបើតាមការឲ្យដឹងពី លោក ជុំ ស ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ។

លោកបន្ថែមថា ចំពោះទីតាំងសាលាដំបូងខេត្តត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ក៍នៅដំណើរការជាធម្មតា រង់ចាំពេលបន្ទាប់នឹងប្តូរទៅទីនោះវិញ។

គួរឧ្យដឹងដែរថា សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ត្រូវទទួលដោះស្រាយ៖

* បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានា របស់សាលាដំបូងខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

* សាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ

* សាលាដំបូងខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ

* សាលាដំបូងខេត្តក្រចេះ និងអយ្យការអមសាលាដំបូងខេត្តក្រចេះ

* សាលាដំបូងខេត្តស្ទឹងត្រែង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង

* សាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្តរតនគិរី

* សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

* សាលាដំបូងខេត្តត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឬករណីសំណុំរឿង ដែលតុលាការកំពូលបានបង្វិលមកវិញ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យបង្កើតឡើងនូវសាលាឧទ្ធរណ៍ចំនួន៤តំបន់គឺមាន ក្រៅពីសាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ព្រះសីហនុ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់រឿងក្តីរបស់ប្រជាពលរដ្ឋតាមរាជធានីខេត្តនីមួយៗ។

ជាមួយគ្នានេះដែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៍បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំងចៅក្រម១៨រូប នៃសាលាឧទ្ធរណ៍តំបន់ចំនួន៣ ក្នុងនោះមានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចំនួន៦រូប បាត់ដំបង ចំនួន៦រូប និងព្រះសីហនុ ចំនួន៦រូប៕