Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមការងារទប់ស្កាត់ជំងឺ​កូវីដ១៩ខេត្តត្បូងឃ្មុំ បានទៅទទួលបងប្អូនប្រជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅសាលាស្រុកអូររាំងឪ

  • Print

នៅព្រលប់ល្ងាចថ្ងៃទី០១ មេសា ឆ្នាំ២០២០ ក្រុមការងារទប់ស្កាត់ ជំងឺកូវីដ១៩ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង ខេត្តត្បូងឃ្មុំ អមដំណេីរដោយ លោក នាយរដ្ឋបាល និងសហការី បានទៅទទួល បងប្អូនប្រជាពលករខ្មែរ ដែលវិលត្រឡប់ពី ប្រទេសថៃ នៅសាលាស្រុកអូររាំងឪ ។

ឯកឧត្តម អភិបាលរងខេត្ត បានមាន សំណេះសំណាល ណែនាំដល់បងប្អូនខ្មែរ ដែលត្រឡប់ពី ប្រទេសថៃ ពីបញ្ហាឆ្លងរបស់ ជំងឺកូវិដ១៩ និងវិធីការពារខ្លួន ជាពិសេសត្រូវ រក្សាខ្លួនអោយ នៅដាច់ ដោយឡែករយៈពេល ១៤ថ្ងៃ ទេីបអាចស្និទ្ធស្នាល ជាមួយគ្នាជាធម្មតាវិញ ។

ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងណែនាំមន្ទីរ អង្គភាពជំនាញ ខាងសុខាភិបាលស្រុក ត្រូវយកចិត្តទុកដាក់ តាមដាន និងសហការជាមួយ រដ្ឋបាលស្រុក រដ្ឋបាលឃុំ ភូមិ ដេីម្បីមានវិធានការ ការពារគ្រប់ពេលវេលា៕