Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

  • Print

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ នៅយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួនចំនួន ៧ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ២០២០ ជូនដល់ គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគ ប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធ នឹងជំងឺកូវីដ ១៩ ។

ប្រាក់ខែ របស់សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពី ខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ។ ប្រាក់ខែ នាយករដ្ឋមន្រ្តីនៃ កម្ពុជា មានប្រមាណ ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែ ឧបនាយករដ្ឋមន្រ្តី ៨លានរៀល , ប្រាក់ខែ ទេសរដ្ឋមន្រ្តីចំនួន ៦លានរៀល និងរដ្ឋមន្ត្រី មានប្រមាណ ៥លានរៀល ក្នុង ១ខែ ៕