Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាជិករដ្ឋសភា និងជាអ៊ីម៉ាំខេត្តត្បូងឃ្មុំ រួមនិង សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារការចម្លង វីរុស កូវីដ-១៩ នៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ

  • Print

នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាអ៊ីម៉ាំខេត្តត្បូងឃ្មុំ និង ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សា

ខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំយុវជន CMYA និងយុវជន សសយក លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម ស្រុកមេមត់ ដើម្បីចុះយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការ ការពារការចម្លងវីរុស កូវីដ-១៩ នៅក្នុងសហគមន៍ឥស្លាមក្នុងស្រុកមេមត់ ដោយរួមមាន ចំនួន៦ឃុំ ដូចជា៖ ឃុំដារ ឃុំមេមត់ ឃុំរូង ឃុំត្រមូង ឃុំទន្លូង ។

ក្នុងឱកាសចុះជួបសំណេះសំណាលផ្ទាល់ ដល់ខ្នងផ្ទះ នោះ ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៍ ដោយសំណូមពរឲ្យបងប្អូន សាសនិកអ៊ីស្លាម ទាំងអស់ នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន បន្ថែម លើការ អនុវត្ត តាមវិធានការនានា ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាល ចម្លងបន្ត នៃជំងឺ កូវីត-១៩ ព្រោះថា ជម្ងឺនេះវាអាចឆ្លង យ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នឹងអាចអោយយើងស្លាប់បាន ។

ហើយ សម្ភារៈ គ្រឿងឧបភោគ បរិភោគ នឹកថវិកាទាំងនេះ គឺដើម្បីផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកអ៊ីស្លាម ដែលមានបញ្ហាខ្ចះខាត នៅក្នុងអំឡុងពេល យុទ្ធនាការ ប្រយុទ្ធប្រឆាំង និងការរីករាលដាល នៃជម្ងឺកូវីត-១៩ ។

ឯកឧត្តម ក៏បានបន្ថែមថា សូម អាជ្ញាធរ មូលដ្ឋាន រួមនិង គណៈ អ៉ីម៉ាំ នៅតាមបណ្តា ភូមិ ឃុំ ត្រូវបន្តសកម្មភាព ចុះផ្សព្វផ្សាយជាប្រចាំ ដែលបងប្អូនប្រជាពលរដ្ឋ សាសនិកអ៊ីស្លាម នៅតាមមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណា ឲ្យពួកគាត់បានយល់កាន់តែច្បាស់ អំពីហានិភ័យ ផលប៉ះពាល់នានា ដែលបណ្ដាលមកពី ជំងឺ កូវីត-១៩ នេះ។

ឯកឧត្តម ម៉ូត យូសុះ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនសសានិកអ៊ីស្លាម ដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល គណៈ អ៉ីម៉ាំ តាម ភូមិ ឃុំ នៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ។

ឯកឧត្តម និងក្រុមការងារ បានចុះសួរសុខទុក្ខ គ្រួសារទីទ័លក្រ ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ និងបាននាំយក អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនពួកគាត់សំរាប់ដោះស្រាយជីវភាពមួយរយៈក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់បង់ថ្លៃភ្លើងជូនវិកាឥស្លាម ៧មករា សំរាប់ខែមេសា ចំនួន១០ម៉ឺនរៀល ។

ពិធីខាងលើក៏មានការចូលរួម ពីលោក ស្លេះ គ្រីយ៉ា អ៊ីម៉ាំស្រុកមេមត់ លោកទៀត វ៉ាហៀត ប្រធានយុវជនCMYAស្រុកមេមត់ អស់លោក លោកស្រី សមាជិក ក្រុមប្រឹក្សាឃុំ មេភូមិ និងអាជ្ញាធរផងដែរ ។

បន្ទាប់មកក្រុមការងារក៏បានបែងចែកកម្លាំង ទៅតាមគោលដៅរៀងខ្លួន ដោយនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ ទៅប្រគល់ជូនដល់គ្រួសារក្រីក្រនីមួយៗ នៅតាមខ្នងផ្ទះតែម្ដង ។