Social Network

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជិត៩៩២គ្រួសារ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ទទួលបានអំណោយ សម្រាប់ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ នៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាត

ដើម្បីកាត់បន្ថយការចំណាយមួយ កំរិតសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាតជាសកល ឯកឧត្តម សន សារាណា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ

បាននាំយកអំណោយជាគ្រឿងឧបភោបបរិភោប និង ថវិការមួយចំនួនទៅប្រគល់ដល់ខ្នងផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។

ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឯកឧត្តម សន សារាណា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានពាំនាំនូវការសួសុខទុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា និងឯកឧត្តម វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក និងបានលើកឡើងថា ៖ ពេលប្រជាជនមានទុក្ខលំបាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងបានណែនាំដល់មន្រ្តីទាំងអស់ ចុះដោយផ្ទាល់ដើម្បីដោះស្រាយ នូវបញ្ហាផ្សេងៗដែលកំពុងប្រឈម។

ជាក់ស្តែងនៅថ្ងៃនេះ ដោយមើលឃើញពីទុក្ខលំបាក់ របស់ប្រជាពលរដ្ឋដែលក្រីក្រនិងងាយរងគ្រោះ ក្រុមការងារបាននាំយកអំណោយមួយចំនួន មកចែកជូនបងប្អូន ទោះបីអំណោយនេះតិចតួចមិនអាចជួយ បងប្អូនបានយូតែវាអាចសម្រួលជីវភាពបានមួយកំរិត ។

ជាមួយគ្នានោះឯកឧត្តម ក៏បានអំពាវនាវ សុំឲ្យបងប្អូនទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីត១៩ ដែលជាជំងឺសកល ដែលគ្មានថ្នាំព្យាបាលនោះទេ ហើយជំងឺនេះគឺវាឆ្លងលឿន អាចធ្វើឲ្យយើងស្លាប់បានគ្រប់ពេលវេលាផងដែរ ។

ឯកឧត្តម សន សារាណា ផ្ដាំផ្ញើដោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនាម័យជាប់ប្រចាំថ្ងៃ អោយបានញឹកញាប់ ដោយត្រូវពាក់ម៉ាសការពារ មានលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ត្រូវរក្សាគំលាតឆ្ងាយពីគ្នានិងកាត់បន្ថយការប្រមូលផ្ដុំ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ។

ម្យ៉ាងទៀត បងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពដោយផ្ទាល់ខ្លួន ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល អាជ្ញាធរភូមិ/ឃុំ ដែលនៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ដើម្បីពិនិត្យព្យាបាលអោយទាន់ពេលវេលា។

សូមបញ្ជាក់ថា ៖អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង គ្រួសារ៩៩២គ្រួសារ ដោយ១គ្រួសារៗទទួលបានក្រមា១ មី១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ សាប៊ូ១ដុំ ម៉ាសចំនួន៣ម៉ាស និងថវិការចំនួន ២ម៉ឺនរៀល ៕