Social Network

ឯកឧត្តម ស ស៊ីណា ចូលជួបសម្តែងការគួរសម គោរពជូនពរ និងផ្ញើរលិខិតជូនពរជូនចំពោះថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ត្បូងឃ្មុំ)៖ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹះសករាជ២០២០ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធាន មន្ទីរព័ត៍មាន ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលជួប

សម្តែងការគួរសម គោរពជូនពរ និងផ្ញើលិខិត ជូនពរជូនចំពោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងសមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង គណៈអភិបាលខេត្ត ឯកឧត្តម ហាក់ សុខមករា ឯកឧត្តម គន់ សុភា ឯកឧត្តម ពាង ណារិទ្ធ ឯកឧត្តម កេង ប៊ុនណា ឯកឧត្តម ចេង ប៊ុណ្ណារ៉ា និងលោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ស ស៊ីណា និងថ្នាក់ដឹកនាំមន្ទីរ រួមទាំងមន្ត្រីរាជការ ក្រោមឳវាទ បានលើកហត្ថបួងសួង ដល់វត្ថុសាកសិទ្ធក្នុងលោក ប្រោសប្រទាន ពរជ័យ បវរសួស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ រួមទាំងក្រុមគ្រួសារ សូមទទួលបាននូវ សុខភាពល្អបរិបូណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័ន ឲ្យបានសម្រេចជោគជ័យ ថ្មីបន្ថែមទៀត ក្នុងការកែទម្រង់ស៊ី ជម្រៅលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ អោយកាន់តែមានភាពសម្បូរ សប្បាយរុងរឿងជានិច្ច និរន្តរ៍តរៀងទៅ ។

ឯកឧត្តម ស ស៊ីណា ក្នុងនាមមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ គ្រប់លំដាប់ថ្នាក់ នាឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំង៣ វត្ថុស័ក្កិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម សូមជួយតាមថែរក្សាបីបាច់ អភិបាលប្រោសព្រហ្ម សព្ទសាធុការពរជ័យ ជូនចំពោះ ឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមឱ្យមានសុខភាពល្អបរិបូណ៍ ប្រកបទៅដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ត្រូវបានប្រារព្ធឡើង រយៈពេល៤ថ្ងៃ គឺចាប់ពី រាត្រីថ្ងៃទី១៣ ដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០។