Social Network

រដ្ឋបាលឃុំត្រពាំងផ្លុង បាននាំយកអំណោយជាគ្រឿងឧបភោប បរិភោប និងថវិការ ទៅប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន៩៩២គ្រួសារដល់ខ្នងផ្ទះ ទូទាំងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីកាត់បន្ថយការចំណាយមួយកម្រិត គ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាតជាសកល

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលឃុំត្រពាំងផ្លុង ដឹកនាំដោយលោក ហែម យៀប មេឃុំត្រពាំងផ្លុង និងក្រុមប្រឹក្សាឃុំ ព្រមទាំងក្រុមការងារ ចុះពង្រឹងមូលដ្ឋានឃុំ បាននាំយកអំណោយ ជាគ្រឿងឧបភោប បរិភោប និងថវិការ ដែលជាអំណោយ របស់ឯកឧត្តម វង សួត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅប្រគល់ជូន ប្រជាពលរដ្ឋក្រីក្រចំនួន ៩៩២គ្រួសារ ដល់ខ្នងផ្ទះ ទូទាំង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីកាត់បន្ថយការ ចំណាយមួយកម្រិត សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាតជាសកល ។

ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្រីក្រ នាឱកាសនោះ លោក ហែម យៀប មេឃុំត្រពាំងផ្លុង បានពាំនាំ នូវការសួសុខទុក របស់ឯកឧត្តម វង សូត ប្រធានក្រុមការងារ ចុះជួយ ស្រុកពញាក្រែក និងបានលើកឡើងថា ៖ ពេលប្រជាជន មានទុក្ខលំបាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងបានណែនាំ ដល់មន្រ្តីទាំងអស់ ចុះដោយផ្ទាល់ ដើម្បីដោះស្រាយនូវបញ្ហាផ្សេងៗ ដែលកំពុងប្រឈម ។

លោក បានបន្តថា ទាំងអាជ្ញាធរ មូលដ្ឋាន ទាំងបងប្អូន ប្រជាពលរដ្ឋ ត្រូវតែរួមគ្នាទប់ស្កាត់ វាឱ្យខាងតែបាន ដោយត្រូវអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនត្រូវ ជួបជុំគ្នាច្រើន ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុលឬជែល ដើម្បីសម្លាប់មេរោគ ហើយជាពិសេស អាជ្ញាធរភូមិ ត្រូវពិនិត្យឱ្យ បានច្បាស់លាស់ ចំពោះអ្នកចំណូលថ្មី ជាពិសេសអ្នកដែល មកពីក្រៅប្រទេស មាន ពលករជាដើម ដោយត្រូវយកគាត់ទៅពិនិត្យរកមេរោគកូវីដ១៩ និងត្រូវដាក់ឱ្យគាត់ស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃជាដើម។ ជាក់ស្តែងនៅថ្ងៃនេះ ដោយមើលឃើញពីទុក្ខលំបាក់ របស់ប្រជាពលរដ្ឋដែលក្រីក្រ និងងាយរងគ្រោះ ក្រុមការងារ បាននាំ យកអំណោយមួយចំនួន មកចែកជូនបងប្អូន ទោះបីអំណោយនេះ តិចតួចមិនអាចជួយ បងប្អូនបានយូតែ វាអាចសម្រួល ជីវភាពបានមួយ កំរិត ។

ជាមួយគ្នានោះ លោក មេឃុំ ក៏បានអំពាវនាវ សុំឲ្យបងប្អូនទាំងអស់ ចូលរួមទប់ស្កាត់ការ រីករាលដាល់ នៃជំងឺកូវីត១៩ ដែលជាជំងឺសកល ដែលគ្មានថ្នាំព្យាបាលនោះទេ ហើយជំងឺនេះ គឺវាឆ្លងលឿន អាចធ្វើឲ្យយើងស្លាប់ បានគ្រប់ពេលវេលាផងដែរ ។

សូមបញ្ជាក់ថា ៖អំណោយដែល ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ទាំងគ្រួសារ ៩៩២គ្រួសារ ដោយ១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូ ក្រមា១ មី១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ សាប៊ូ១ដុំ ម៉ាស និងថវិការចំនួន២ម៉ឺនរៀល ។

ដោយឡែក រដ្ឋបាលឃុំត្រពាំងផ្លុង ក៏បានថ្លែង អំណរគុណចំពោះ លោកយាយ សួ សាលិត និងអ្នកស្រី អ៊ិត ឡេង បានជួយឧបត្ថម្ភ អង្ករ ១០០គីឡូក្រាម ដើម្បីចូលរួមចំណែក ជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត១៩ ផងដែរ ។