Social Network

ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយស្ដីពីការការពារជម្ងឺ Covid 19 នៅទីប្រជុំជនស្រុកអូរាំងឪ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវអនុវត្តអនាម័យឱ្យបានត្រឹមត្រូវតាមការណែនាំរបស់មន្ត្រីជំនាញសុខាភិបាល

នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត

បានដឹកនាំ មន្ទីរសុខាភិបាលខេត្ត សសយកខេត្ត អាជ្ញាធរស្រុក សសយកស្រុក/ ក្រុង ចុះផ្សព្វផ្សាយស្ដីពី វិធានការការពារ និងទប់ស្កាត់ការ រីករាលដាលជម្ងឺ Covid 19 នៅទីប្រជុំជន ស្រុកអូរាំងឪ និងចុះពិនិត្យ ទីតាំងដាក់នៅដាច់ ដោយឡែក ព្រមទាំងសួរសុខ ទុក្ខប្រជាពលករ ធ្វើការក្រៅប្រទេស ចំនួន២ឃុំ និង១សង្កាត់ គឺនៅឃុំទួលសុភី ឃុំចក ស្រុកអូរាំងឪ និងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ថ្លែងសំណេះសំណាល នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានសំណូមពរ ដល់អាជ្ញាធរ មូលដ្ឋាន និង បងប្អូនប្រជាពលករ ទាំងអស់ សូមដាក់ខ្លួន ឱ្យនៅដាច់ ដោយឡែករយៈពេល ១៤ថ្ងៃ និងត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវ តាមការណែនាំ របស់មន្ត្រីជំនាញ សុខាភិបាល ដោយមិនត្រូវ ជួបជុំគ្នាច្រើន ត្រូវលាងដៃ ឱ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគ ហើយជាពិសេស អាជ្ញាធរភូមិ ត្រូវពិនិត្យឱ្យ បានច្បាស់លាស់ ចំពោះអ្នកចំណូលថ្មី ជាពិសេស អ្នកដែលមកពី ក្រៅប្រទេសមាន ពលករជាដើម ។

ឯកឧត្តម បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាល ក្រុង /ស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលខិតខំប្រឹងប្រែង រួមសហការគ្នា ថែរក្សាសុខសុវត្ថិភាព និងបានធ្វើការ ចុះផ្សព្វផ្សាយ ដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ អំពីបញ្ហាសុខភាព និងទប់ស្កាត់ឲ្យបាន នូវការរីករាលដាល ចម្លងបន្តនៃជំងឺ កូវីដ-១៩ ទៅក្នុងសហគមន៍ មូលដ្ឋានទូទាំង ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ក៏បានផ្ដាំផ្ញើរ ឲ្យបងប្អូនប្រជាពលករ ត្រូវខិតខំអនុវត្ត តាមវិធានការ របស់ក្រសួងសុខាភិបាល ដែលបានអប់រំណែនាំ ជាពិសេសគឺសូមឱ្យ បងប្អូន ប្រជាពលរដ្ឋ ឱ្យយល់ពីបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេលនេះ ក្នុងគោលបំណង សុខសុវត្ថិភាព សម្រាប់ទាំងអស់គ្នា ដើម្បីចាក់ឆ្ងាយ ពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត ជាសកលផងដែរ ។ 

ជាមួយគ្នានោះ ក៏បាននាំយក អំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងលោកជំទាវ តាមរយ:លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្តត្បូងឃ្មុំ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន០៥គ្រួសារ នៅឃុំគងជ័យ ដោយក្នុងមួយ គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១កេស ទឹកស៊ីវអ៊ីវ ១យួរ កំសៀវទឹក ១ បំពង់ទឹកក្ដៅ ១ ចានស្រាក់ ១ស្រាក់ ភួយ១ មុង១ និងថវិកា ២០,០០០រៀល ផងដែរ ៕