Social Network

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ និងពិនិត្យការធ្វើចត្តាឡីស័កចំពោះពលករ កំពុងដាក់នៅដាច់ដោយឡែក៥ទីតាំង ក្នុងស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ក្រុមការងារគណ:កម្មការ ទប់ស្កាត់ជម្ងឺកូវីត-១៩ ថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការកូវីត-១៩ ខេត្តត្បូងឃ្មុំ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈខេត្តត្បូងឃ្មុំ បានអញ្ជេីញចុះ ពិនិត្យការងារ នៅស្រុកក្រូចឆ្មារ ក្នុងដំណាក់កាល វិធានការការពារ និងទប់ស្កាត់ការរីករាល ដាលចម្លងបន្តជំងឺ កូវីដ-១៩ ។

ក្នុងការរួមដំណើរ ចុះទៅនោះ មានការចូលរួមពីលោក ម៉ៅ ឌុង នាយករដ្ឋបាល សាលាខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្ត លោកប្រធាន មន្ទីរសុខាភិបាលខេត្ត ប្រធាន ក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុកក្រូចឆ្មារ រួមមានក្រុមការងារ យុវជន ស.ស.យ.ក ស្រុក ព្រមទាំង អាជ្ញាធរ មូលដ្ឋាន និងសហការី ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា រួមនឹង ក្រុមការងារ បានអញ្ជើញ ចុះអប់រំផ្សព្វផ្សាយ និងបិទផ្ទាំង ណែនាំពីរបៀប បង្ការ ដេីម្បីទប់ ស្កាត់ការឆ្លង និងរីករាលដាល ជម្ងឺកូវីដ១៩ ដើម្បីបងប្អូន ប្រជាពលរដ្ឋ ឲ្យបានជ្រួតជ្រាបអំពី ជំងឺកូវីត-១៩ នៅកម្ពុជា ក្នុងមូលដ្ឋាន ស្រុកក្រូចឆ្មារ ។

បន្ទាប់មក ចុះពិនិត្យទីតាំង ចត្តាឡីស័ក (ទីតាំងដាក់ដោយឡែក) ការធ្វេីសំណាកយកទៅពិនិត្យ និងជួបសំណេះសំណាល ជាមួយពលករដែលកំពុង ដាក់ឲ្យនៅដោយឡែក តាមមណ្ឌលនីមួយៗ (ចំពោះការជួប សំណេះសំណាលនេះ គឺរក្សាគម្លាតយ៉ាងតិច ០២ម៉ែត្រ ពីពលករ) ក្នុងស្រុកក្រូចឆ្មារ ។ និងបន្ទាប់មកទៀត ចុះពិនិត្យការងារ ស្ថាបនាប្រឡាយ ក្នុងឃុំរកាខ្នុរ ដែលជាការចំណាយថវិកា ផ្ទាល់ខ្លួនរបស់ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តត្បូងឃ្មុំ ។

នាឱកាស ចុះពិនិត្យនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា តំណាង ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាននាំយកអំណោយ ឯកឧត្ដម ហ៊ុន ម៉ាណែត ចែកជូនបងប្អូនខ្មែរ ឥស្លាមទីទ័លក្រ និងកំពុងជួបការលំបាកចំនួន ១០គ្រួសារ នៅឃុំជំនីក រួមមានៈ អង្ករ ទឹកត្រី ទឹកសុីអុីវ និងថវិការ ២០.០០០ រៀលក្នុងមួយគ្រួសារៗ ។

ឆ្លៀតក្នុង ឱកាសនោះ ឯកឧត្ដម ចេង ប៊ុណ្ណារ៉ា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បង សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូន ខ្មែរឥស្លាម និងបញ្ជ្រៀបការ ផ្សព្វផ្សាយ ណែនាំ ពីវិធីទប់ស្កាត់ បង្ការការពារ នៃការរីករាលដាល ជំងីកូវីត-១៩ ដោយត្រូវធ្វេីតាម ការណែនាំ របស់ក្រសួង សុខាភិបាល រក្សាជានិច្ចអនាម័យ លាងដៃដោយអាល់កុល ឬសាប៊ូ និងផ្អាកការជួបជុំ ដែលមានលក្ខណៈទ្រង់ទ្រាយធំ មួយរយៈរហូតដល់ជំងឺកូវីត-១៩ ស្ងប់ស្ងាត់ទៅវិញ និងការដាក់ខ្លួន នៅដោយឡែក រយៈពេល១៤ ថ្ងៃ ចំពោះបងប្អូនប្រជាពលរដ្ ឋណាដែលធ្វេីចំណាកស្រុក និងទេីបត្រឡប់ពីប្រទេសជិត ខាងវិញក្នុងពេលថ្មីៗនេះ ។

សូមជម្រាបថា ទីតាំងទាំង៥ ដែលដាក់ពលករ នៅដាច់ដោយឡែក ក្នុងស្រុកក្រូចឆ្មារ រួមមានវិទ្យាល័យព្រែក អាជីពលករ ០២នាក់, វិទ្យាល័យក្រូចឆ្មារ ពលករ០៦នាក់, សាលាបឋម សិក្សាភូមិ ២ស្វាយឃ្លាំង ពលករ ១២នាក់, អនុវិទ្យាល័យ ជា ចក ពលករ០៣នាក់ និងវិទ្យាល័យ ហាជីហ្វីកគ្រី ៕