Social Network

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តត្បូងឃ្មុំ ហៅកាត់ (គ ក ស ក ) បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តត្បូងឃ្មុំ ហៅកាត់ (គ ក ស ក ) បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ក្នុងនោះ មានការអញ្ជើញចូលរួមពី លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត បានពិនិត្យ និង អនុម័តលើសេចក្តីព្រាងបៀបវារៈចំនួន៤ រួមមាន៖ ១.ពិនិត្យ និង អនុម័តលើ សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តទី ៣ របស់ គ ក ស ក ខេត្ត ២. ពិនិត្យ និងពិភក្សា សេចក្តីព្រាងរបាយការណ៍ត្រីមាសទី១ របស់ គ ក ស ក ខេត្ត ៣.ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ៤.បញ្ហាផ្សេងៗ សេចក្តីជូនដំណឹងរបៀបវារៈ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំ សាមញ្ញលើកទី៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំផងដែរ ៕