Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកយាយជរាកំសត់អាយុ៧៩ឆ្នាំ ដើរលក់នំប័ុងចិញ្ចឹមចៅកំព្រា៤នាក់ ទទួលបានជំនួយ ភាពកក់ក្តៅនិងក្តីសង្ឃឹម ពីសមាគមន៍នារីខេត្តត្បូងឃ្មុំ

  • Print

បន្ទាប់ពីជួបដោយចៃដន្យឃើញលោកយាយអង្គុយយ៉ាងកំសត់ លក់នំប៉័ងនិងនំប៉ោងក្នុងផ្សារខ្នារ ក្នុងស្រុកត្បូងឃ្មុំ ក៏បានសាកសួរដឹង ភ្លាមៗលោកជំទាវ ម៉េងវ៉ាន់ដានីន ជាមច័ន្ទសោភ័ណ

ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ បានចាត់ឲ្យក្រុមការងារចុះទៅដល់ផ្ទះលោកយាយ ដោយឃើញសភាពផ្ទះចាស់ទ្រុឌទ្រោម ក៍បានអោយជួសជុលឡើងវិញ និងបានសាងសង់បន្តខាងមុខផ្ទះ ដំបូលនិងជញ្ជាំងស័ង្កសីរៀបចំកន្លែងកាត់សក់ឲ្យចៅប្រុសទី០២ មានចំណូល ដើម្បីជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃ និងសម្រាប់បន្តអនាគតរបស់ខ្លួន។

បន្ទាប់ពីជាងជួសជុលផ្ទះ និងសាងសង់តូបកាត់សក់រួចរាល់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ម៉េងវ៉ាន់ដានីនន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក ចុះទៅសួរសុខទុក្ខ និងនាំយកថវិកាបន្ថែមមួយចំនួនបង្គ្រប់ក្នុងការសាងសង់ និងជួសជុល ក៍ដូចជាឧបត្ថម្ភថវិកាបន្ថែមមួយចំនួនទៀតផងដែរ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកជំទាវ បានសម្ដែងនូវក្តីអាណិតអាសូរ និងពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍកម្ពុជា ជូនចំពោះលោកយាយនិងចៅៗគួរឱ្យអាណិតទាំងអស់។

បន្ថែមលើសពីនោះ លោកជំទាវ បានទំនុកបម្រុងឲ្យចៅប្រុសទី០៣ទៅរៀនធ្វើជាងម៉ាស៊ីនត្រជាក់ ដើម្បីអនាគតខ្លួននិងសម្រួលជីវភាពលោកយាយ ព្រមទាំងបន្តធ្វើបង្គន់អនាម័យមួយបន្ថែមទៀតជូនលោកយាយនិងចៅៗផងដែរ។

លោកយាយ ឈាវ គឹមសៀង និងចៅទាំង០៤នាក់ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណក្រោមដំណក់ទឹកភ្នែក ជូនចំពោះលោកជំទាវ ម៉េង វ៉ាន់ដានីន និងសមាជិកសមាគមនារីខេត្តត្បូងឃ្មុំទាំងអស់ ដែលបានជួយស្រោចស្រង់លោកយាយ និងចៅឱ្យមានទីជម្រកសមរម្យ ចៅៗឱ្យមានមុខរបរចិញ្ចឹមជីវិត និងបានជួយសម្រួលជីវភាពគ្រួសារ ឲ្យមានក្តីសង្ឃឹមក្នុងជីវិតឡើងវិញ។

សូមជម្រាបថា លោកយាយ ឈាវ គឹមសៀង អាយុ៧៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជីវភាពក្រលំបាក មានមុខរបបដើរលក់នំប៉័ងនិងនំប៉ោង នៅក្នុងផ្សារខ្នារ ស្រុកត្បូងឃ្មុំ ដោយងើបលក់តាំងពីព្រលឹម ចំនេញបានត្រឹម៤០០០រៀលក្នុងមួយថ្ងៃ ដើម្បីចិញ្ចឹមចៅក្នុងបន្ទុក០៤នាក់ ក្នុងនោះប្រុស៣ ស្រី០១ កំព្រាតាំងពីតូចក្រូចឆ្មារ រហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ៕