Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានទឹកហូរកាត់ ផ្លូវជាតិមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ដោយសារ ភ្លៀងធា្លក់ជាប់ៗគ្នា

  • Print

ត្បូងឃ្មុំ៖ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ ដល់បិណ្ឌទី៣ មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យ ជំនន់ទឹកភ្លៀង បានហូរកាត់ ផ្លូវជាតិលេខ៧ ចំណុចផ្លូវបំបែកក្រែក ចូលទៅផ្លូវអន្តរជាតិ ត្រពាំងផ្លុង ផ្លូវជាតិលេខ៧៤ ក្នុងស្រុកពញាក្រែក ជាច្រើនកន្លែង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

លោក ឡុង ធាម អភិបាលស្រុកពញាក្រែក បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំ ឲ្យតែមានភ្លៀងធ្លាក់ ជាប់ៗគ្នា ទឹកជំនន់ទឹកភ្លៀង តែងដក់នឹងហូរកាត់ ផ្លូវជាតិមួយចំនួន ក្នុងស្រុកពិសេស ចំណុចខាងលើ ហើយស្រុក ក៏បានចេញ សេចក្តីជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន កូនតូចកុំឲ្យលេងទឹក ការពារសត្វ មានមាន់ ទា ជ្រូក គោ ក្របី ហើយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ តាមដងផ្លូវជាតិ ត្រូវរួមចំណែក ស្តាលូបង្ហូររំដោះទឹក កុំឲ្យកកស្ទះជៀសវាង ទឹកលិចជន់ ចំពោះរថយន្តធំៗ ដឹកលើសទម្ងន់ក៏ មិនអនុញ្ញាតឲ្យដឹកដែរ វាអាចបង្កឲ្យខូច ផ្លូវជាតិរបស់យើងដែរ ។

លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា ទឹកជំនន់លិចនេះ មិនបង្កឲ្យខូចខាត ផលដំណាំកសិកម្ម របស់បងប្អូន ប្រជាពលរដ្ឋនោះទេ ហើយជារៀងរាល់ឆ្នាំ ឲ្យតែមានភ្លៀងធ្លាក់ ទឹកតែងលិច ហើយទឹកក៏ហូរអស់ទៅ ៕

ដោយ៖ សាន វិឡែម